នគរបាលស្រុកស្នួល ឃាត់ជនសង្ស័យពីរនាក់ ករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកស្នួល បានធ្វើការស្រាវជ្រាវស៊ើបអង្កេតឃាត់ខ្លួនមុខ​​សញ្ញាគ្រឿងញៀនតូចនិងធំ២នាក់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួលបានឲ្យដឹងថា ក្រៅពីជន​សង្ស័យ២នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលត្រូវបានចាប់ខ្លួន ក្នុងនោះក៏មាន​គ្រឿង​ញៀនប្រភេទម្សៅក្រាមពណ៌ស មួយចំនួនធំទៀត ក៏ត្រូវបានចាប់ដកហូត។

លោកបន្តថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ ស៊ិន លិ អាយុ៤០ឆ្នាំ និងទី២.ឈ្មោះ រុន ប៊ុនថន អាយុ៣៤ឆ្នាំ ពួកគេទាំង២នាក់ រស់នៅឃុំស្នួល ស្រុកស្នួល។

លោកវរសេនីយ៍ឯក ចាន់ សុខគីម បានបព្ជាក់ថា ដោយអនុវត្តតាមស្មារតីណែនាំ និង​តាមការចង្អុលបង្ហាញ​ពីសំណាក់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាល​ខេត្ត និងលោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូងខេត្ត កម្លាំងនគរបាលស្រុកនៅ​តែបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេតលើជនជាមុខសញ្ញាគ្រឿងញៀនតូច និងធំផ្សេងទៀត​ដើម្បីឈានដល់ធ្វើការបង្រ្កាបចាប់ខ្លួន ៕ នគរដ្រេហ្គន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print