ខេត្តស្វាយរៀង ៖ លោក ជូ សុធី ប្រធានមន្ទីសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តស្វាយរៀងបានអញ្ជើញចូលរួមបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០៤សរណនចុះថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៨របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩កាលពីរសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨នៅសាលប្រជុំមន្ទីសេដ្ឋកិច្ចហិរញ្ញវត្ថខេត្តស្វាយរៀង។
ក្នុងឱកាសនោះក៏មានការចូលរួុមពីសំណាក់លោកលោកស្រីតំណាងអោយអគ្គនាយកដ្ឋានថវិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកលោកស្រីអនុប្រធានមន្ទីជំនាញប្រធានគណនេយ្យជាច្រើនកុះករ។
លោក ជូ សុធី បានថ្លែងថាជាការពិតណាស់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ស្ថិតនៅក្នុងបរិការណ៏ដែលព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងក្រេបជញ្ជក់នូវផ្លែផ្កានៃសន្តិភាពឯកភាពជាតិនិងស្ថិរភាពនយោបាយប្រកាន់ខ្ជាប់នូវគោលការណ៏នៃលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋនិងការគោរពសិទ្ធមនុស្សព្រមសម្រេចបាននូវការអភិវឌ្ឃន៏និងរីកចម្រើនលើគ្រប់ផ្នែកគ្រប់វិស័យពិសេសការសម្រេចបាននូវគោលដៅមួយដ៏សំខាន់ក្នុងបហរវត្តិសាស្ត្ររបស់ខ្លួនជាប្រទេសចំណូលមធ្យមកម្រិតទាប។
លោកបន្តថាដូច្នេះសារាចរណែនាំនេះបានដាក់ចេញនូវក្របខណ្ឌនិងវិធានការប្រមូលចំណូល ការកំណត់អាទិភាពចំណាយតាមវិស័យនិងគោលការណ៏សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការវិភាជថវិការដោយផ្អែកលើលទ្ធភាពជាក់ស្ដែងនៃថវិការជាតិអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាលនិងបហរសិទ្ធភាពនៃការអនុវត្តថវិការរបស់ក្រសួង.ស្ថាប័ននាឆ្នាំកន្លងមក។
ហើយដើម្បីរួមចំណែកសម្រេចអោយបានគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយះពេលវែងប្រកបដោយចីរភាពក្នុងរង្វង់៧ភាគរយប្រកបដោយបរិយាប័ន្នហើយថែមទាំងសម្រេចបាននូវបង្គោលចារជាប្រវត្តិសាស្ត្រគឺឆ្លងពីឋាន:ប្រទេសមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតទាបព្រមទាំងត្រូវបានធានាគារអភិវឌ្ឃន៏អាស៊ីចាត់ទុកថា(កូនខ្លាសរដ្ឋកិច្ចថ្មីនៅអាស៊ី)ក្នុងឆ្នាំ២០១៦និងកាត់បន្ថយភាពក្រីក្រអោយបានលើស១ភាគរយក្នុងមួយឆ្នាំៗព្រមទាំងបន្តរក្សាអោយបាននូវស្ថិរភាពនយោបាយនិងម៉ាក្រូសេដ្ឋកិច្ចដែលជាមូលដ្ឋានគ្រឹះនិងចាំបាច់បំផុតក្នុងការឈានទៅសម្រេចបាន។
គោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាលគឺភាពសុខដុមរមនាសង្គមនិងសុខុមាលភាពប្រជាជនផងដែរ។
លោកបានថ្លែងទៀតថាក្នុងរយះពេលមួយរសៀលកិច្ចប្រជុំនេះយើងនិងទទួលបានគម្រោងចំណូល.ចំណាយថវិការប្រចាំឆ្នាំ២០១៩កាន់តែល្អនិងគ្រប់ជ្រុងជ្រោយតាមរយះការធ្វើបទបង្ហាញរបស់លោកលោកស្រីតំណាងអគ្គនាយកដ្ឋានថវិការនៃក្រសួងសេដ្ឋកិច្ចនិងហុរញ្ញវត្ថុនិងតាមរយះការលើកឡើងជាសំនួរនិងការចូលរួមផ្ដល់យោបល់ពីមន្ត្រីទាំងអស់ដែលគាំទ្រជាប្រចាំក្នុងការរៀបចំនិងអនុវត្តថវិការរបស់មន្ទីជំនាញក្នុងខេត្តផងដែរ ៕