នគរបាលជាតិអំពាវនាវពលរដ្ឋ​ កុំជឿព័ត៌មានថាមានISIS ដើរចាក់បញ្ចូលមេរោគអេដស៍ដល់ពលរដ្ឋកម្ពុជា

ចែករំលែក៖

ភ្នំពេញ​ ៖​ បន្ទាប់​ពី​មានភាពភ្ញាក់ផ្អើលការបង្ហោះសារ​នៅលើបណ្តាញហ្វេសប៊ុក​ ក្នុងន័យបំភិតបំភ័យបំពុលសង្គម​ ក្នុង​ខ្លឹមសារ​ថា​ មានក្រុមរដ្ឋឥស្លាម (ISIS) កំពុងដើរចាក់បញ្ចូលមេរោគអេដស៍ ដល់ប្រជាពលរដ្ឋតាមផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជា​ ចែកចាយតៗគ្នារួចមក  អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០១៨នេះ បានប្រកាសផ្សព្វផ្សាយកុំឱ្យប្រជា​ ពលរដ្ឋ ជឿចំពោះការចែកចាយព័ត៌មាននៅតាមបណ្តាញសង្គម Facebook។

យោងតាមគេហទំព័រនគរបាលជាតិបានធ្វើការអំពាវនាវដូច្នេះថា​ «បើ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ហេតុការណ៍​បែប​នេះ​ សូមកុំ​ជឿ​ឲ្យ​សោះ​ ព្រោះ​វា​ជា​ហេតុការណ៍​មិន​ពិត​ ហើយ​ប្រ​ញ៉ាប់​រាយ​ ការណ៍​មក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​ចាត់វិធានការ​ » ។ ចំពោះហេតុការណ៍​នេះ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ ហើយ​បច្ចុប្បន្ន​បាន​ហូរ​ចូល​​មក​ដល់​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែ​ហេតុការណ៍​នេះ​ គឺ​វា​មិន​ពិត​នោះ​ទេ​ វា​ជា​ហេតុការណ៍​ក្លែងក្លាយ​ ។

មន្ត្រី​នគរបាលជាតិក៏បានបញ្ជាក់ដែរថា ការផ្សព្វផ្សាយនោះ គឺជារឿងមិនពិតទាល់តែសោះ ហើយនគរបាលជាតិ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ​ប្រ​ញាប់​រាយការណ៍​មក ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​ចាត់វិធានការ​ លើអ្នកបំផុសបំផុលរឿងរ៉ាវក្លែងក្លាយនេះ។

សារដែលជនទុច្ចរិតបង្ហោះចែកចាយតៗគ្នាមានខ្លឹមសារ​ ដូចខាងក្រោម​ ៖
ប្រុងប្រយ័ត្ន….ប្រសិនបើនរណាម្នាក់មកគោះទ្វារផ្ទះរបស់អ្នក ហើយនិយាយថា យើងមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រចង់សាកល្បងជាតិស្ករក្នុងឈាមរបស់អ្នកដោយ ឥតគីតថ្លៃនោះ សូមលោកអ្នកកុំផ្តល់ការអនុញ្ញាតឱ្យគេធ្វើតេស្តឱ្យសោះ។ សូមហៅទូរស័ព្ទទៅកាន់ប៉ូលីសភ្លាមៗ។ ពួកគេគឺជាភេរវកម្ម I.S.I.S ពួកគេគឺដើម្បីចាក់ H.I.V មេរោគអេដស៍ចូលទៅក្នុងឈាមរបស់លោកអ្នក។ សូមចែករំលែកព័ត៌មាននេះ ទៅមិត្តភក្ភិ និងសាច់​ ញាតិរបស់លោកអ្នក។ សូមអរគុណពីប៉ូលីស»​៕​ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print