ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បាន ធ្វើឲ្យពលរដ្ឋអាមេរិកខឹងសម្បាសាជាថ្មី បន្ទាប់ពីលោកអនុញ្ញាតឲ្យគ្រួសារជនអន្តោ ប្រវេសន៍នៅព្រំដែនបានជួបជំុគ្នាហើយ ប៉ុន្តែបែរជានៅពេលនេះលោកដូណាល់ ត្រាំ បានចេញបញ្ជាដោយផ្ទាល់ឲ្យសមត្ថកិច្ច បញ្ជូនជនអន្តោប្រវេសន៍ដែលបានចូល មកអាមេរិកដោយខុសច្បាប់នោះចេញ ពីទឹកដីអាមេរិកជាបន្ទាន់ «ដោយមិនចាំ បាច់ត្រូវដោះស្រាយតាមផ្លូវច្បាប់ ឬប្រព័ន្ធ តុលាការអ្វីឡើយ» ប៉ុន្តែលោកនៅតែគាំទ្រ នយោបាយអន្តោប្រវេសន៍កន្លងមកជានិច្ច។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះ សារនៅក្នុង Twitter របស់ លោកយ៉ាងដូច្នេះថា «យើងមិនអាចបណ្តោយ ឲ្យមនុស្សទាំងនោះឈ្លានពានប្រទេសយើង បានទៀតទេ។ នៅពេលដែលពួកគេចូល មកកាន់ទីនេះ យើងត្រូវតែបញ្ជូនពួកគេ ចេញទៅកាន់កន្លែងដើមវិញភ្លាមៗដោយ មិនចាំបាច់យកទៅកាត់ក្តី ឬក៏ឡើងតុលា ការនោះឡើយ។ ប្រព័ន្ធដែលយើងអនុវត្ត នេះ គឺជាជំហរមួយទៅកាន់គោលនយោ បាយអន្តោប្រវេសន៍ និងច្បាប់ ព្រមទាំង សណ្តាប់ធ្នាប់ដ៏ល្អ។ ក្មេងៗភាគច្រើនបាន មកទីនេះ ដោយគ្មានឪពុកម្តាយមកជាមួយ នោះឡើយ…»។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ រដ្ឋបាល លោក ដូណាល់ ត្រាំ បានប្រកាសអំពីផែន ការមួយក្នុងការអនុញ្ញាតឲ្យក្មេងៗអន្តោ ប្រវេសន៍អាចជួបជុំជាមួយឪពុកម្តាយ របស់ពួកគេវិញនៅក្នុងមណ្ឌលឃុំឃាំង ក្នុងរដ្ឋតិចសាស់ ដែលនៅជាប់ព្រំដែន ជាមួយប្រទេសម៉ិចស៊ីកូនោះ។ ទោះបីជា បែបនេះក្តីក្រោយមកទៀតក្រសួងសន្តិ សុខមាតុភូមិអាមេរិកបានតបទៅលោក ត្រាំ វិញថា វាមិនអាចកើតឡើងទៅរួចនោះ ឡើយ លុះត្រាណាតែឪពុកម្តាយដែលជាប់ ឃុំខ្លួននោះត្រូវបញ្ជូនចេញពីសហរដ្ឋអាមេរិករួចរាល់ជាមុនសិន។
គួររំលឹកបន្ថែមទៀតថា គោលនយោ បាយអន្តោប្រវេសន៍របស់លោក ត្រាំ នេះ ត្រូវបានអនុវត្តមកជាង១០ខែហើយ ប៉ុន្តែរយៈពេលជាងមួយខែមុនការប្រកាសផ្អាក នយោបាយដ៏ចម្រូងចម្រាសកាលពីថ្ងៃពុធ សប្តាហ៍មុននេះប្រតិបត្តិការបង្ក្រាបនឹងចាប់ ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់បានវិវត្ត កាន់តែក្តៅគគុកឡើងៗ ដោយក្មេងៗយ៉ាង ហោចណាស់៤៥នាក់ត្រូវបានពង្រាត់យក ទៅឃុំខ្លួនដាច់ពីឪពុកម្តាយក្នុងមួយថ្ងៃៗ ដែលជាហេតុនាំឲ្យមានការរិះគន់ និង ថ្កោលទោសផ្ទុះឡើងពាសពេញពិភព លោកតែម្តង៕ ម៉ែវ សាធី