មនុស្សប្រមឹកម្នាក់យកដងកាំបិតវាយចៅអធិការវត្តកំរាមរុក្ខរាម អោយរងរបួសធ្ងន់

ចែករំលែក៖

កំពង់ឆ្នាំង ៖ ព្រះចៅអធិការវត្ត១អង្គ បានរងរបួសបែកប្រកេសរងរបួសធ្ងន់ បន្ទាប់ពី ជនដៃដល់ម្នាក់ដែលគេស្គាល់ជាមនុស្សប្រមឹកខួប បានយកដងកាំបិត ផ្គាក់ វាយទៅលើព្រះចៅអធិការវត្ត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តកំរាមរុក្ខរាម ស្ថិតនៅភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលវាយទៅលើព្រះចៅអធិការវត្ត មានឈ្មោះ កែវ កួន ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅក្នុងវត្តកើតហេតុខាងលើ ។ព្រះចៅអធិការវត្តដែលរងគ្រោះ មានឈ្មោះ គឹម សុគន្ធា ព្រះជន្ម ជាព្រះចៅអធិកាវត្តកំរាមរុក្ខារាម ។

សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ ព្រះចៅអធិការ បានប្រាប់ទៅបុរសដែលញៀនស្រានេះថា បើឯងនៅតែផឹកស្រវឹងខួបបែបនេះរាល់ថ្ងៃនោះ លែងអោយនៅក្នុងវត្តនេះទៀតហើយ ។

កុំអោយអ្នកស្រុកគេថាអោយ ។ លឺព្រះចៅអធិការប្រាប់បែបនេះ ជនដៃដល់ដែលកំពុងស្រវឹងទាំងព្រលឹមផងនោះ ក៍ស្ទុះទៅដងកាំបិតផ្គាក់ដែលនៅក្បែរខ្លួន វាយចំប្រកេស ព្រះចៅអធិការវត្ត បណ្តាលអោយដួលសន្លប់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ ព្រះសង្ឃរងគ្រោះបានដឹក យកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ដោយឡែក ជនង្ស័យត្រូវបាន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ចូនមកស្នងការដ្ឋាននគបាលខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print