រថយន្តRAV4 បើកលឿនបុករបាំងថ្មពុះចែកទ្រូងផ្លូវរងរបួសខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖​ បុុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនហើយបានរ៉េចង្កូតទៅបុកនុងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតថែមទាំងរងរបួសធ្ងន់ខ្លួនែងទៀតផង។
ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងទី២៦​ខែមិថុនា​ឆ្នាំ២០១៨​ នៅចំណុចមុខក្រសួងមហាផ្ទៃ​ តាមបណ្តោយផ្លូវនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេងបាសាក់​ ខណ្ឌំការមន​ រាជធានីភ្នំពេញ​។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកRAV4 ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AE 6871 បើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុក៏បានវ៉ាជែងហើយបានរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតអស់ចំនួន២កង់​ ចែករថយន្តរងការខូចខាតផ្នែុកខាងមុខយ៉ាងដំណំរួមទាំងម្ចាស់រងរបួសធ្ងន់។
ក្រោយពេលកើតហេតុនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print