៩ប្រទេសដែលមានឥទ្ធិពលបំផុតនៅអឺរ៉ុប នឹងចុះហត្ថលេខាបង្កើតកម្លាំងអន្តរាគមន៍

ចែករំលែក៖

អឺរ៉ុប នឹងមានកម្លាំងទាហានអន្តរាគមន៍ពិសេសដាច់ដោយឡែក ដើម្បីបញ្ចៀសការអាស្រ័យទៅលើកម្លាំងទាហានណាតូ ក្នុងការធ្វើអន្តរាគមន៍ ពាក់ព័ន្ធស្ថានភាព អឺរ៉ុប។នៅពេលនេះ ប្រទេស ជាសមាជិក អឺរ៉ុប ចំនួន៩ បានសម្រេចចុះហត្ថលេខា បង្កើតកម្លាំងពិសេសជាផ្លូវការហើយ។

សារព័ត៌មាន Channel news asia បានផ្សាយថា សមាជិកចំនួន៩ នៃសហ ភាពអឺរ៉ុប នាថ្ងៃចន្ទសប្តាហ៍នេះ នឹងធ្វើការសម្រេចជាផ្លូវការនូវគម្រោង «បង្កើតកង កម្លាំងអន្តរាគមន៍យោធាអឺរ៉ុប» ដោយមាន ចក្រភពអង់គ្លេស ជាអ្នកគាំទ្រចំណាត់ការនេះបានអះអាងថា ជាមធ្យោបាយដើម្បី រក្សាទំនាក់ទំនងយោធាឲ្យនៅតែរឹងមាំជាមួយ EU នៅក្រោយ Brexit (ការចាក ចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប)។

កងកម្លាំងខាងលើដែលត្រូវគេស្គាល់ថា ជាកងអន្តរាគមន៍អឺរ៉ុប និងមានការជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នោះ ត្រូវបានគ្រោងធ្វើឡើងក្រោមចេតនាធ្វើយ៉ាងណា អាចត្រូវបានដាក់ពង្រាយក្នុងកម្រិតយ៉ាងរហ័ស ដើម្បីដោះស្រាយវិបត្តិ ផ្សេងៗ។ បើតាមរដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី ហ្វ្លររែន ផាលី (Florence Parly) លិខិតប្រកាសពីគោលបំណងមួយ នឹងត្រូវចុះហត្ថលេខានៅឯប្រទេស លុច ហ្សំបួរ (Luxembourg) នាថ្ងៃចន្ទនេះ ដោយប្រទេស បារាំង អាល្លឺម៉ង់ បែលហ្សុិក ចក្រភពអង់គ្លេស ដាណឺម៉ាក ហុល្លង់ អេស្តូនី អេស៉្បាញ និងព័រទុយហ្គាល់។

គម្រោងខាងលើនេះ រួមពាក់ព័ន្ធទៅ នឹងការសហការដើម្បីទប់ទល់នឹងវិបត្តិ ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប រួមមានគ្រោះមហន្តរាយធម្មជាតិ, ការធ្វើអន្តរាគមន៍ក្នុងវិបត្តិអ្វីមួយ, ឬការ ជម្លៀសខ្លួនប្រជាជន។ វានឹងដាច់ដោយឡែកពីកិច្ចសហប្រតិបត្តិការ លើវិស័យ ការពារជាតិដទៃទៀតរបស់ EU ដោយ មានន័យថា ចក្រភពអង់គ្លេស នឹងពុំមាន បញ្ហាឡើយដើម្បីចូលរួម ក្រោយពីខ្លួនចាក ចេញពី EU។

គួរជម្រាបថា សហភាពអឺរ៉ុប ធ្លាប់មានអង្គភាពយោធាចម្រុះចំនួន៤ គិតចាប់តាំង ពីឆ្នាំ២០០៧មក ប៉ុន្តែដោយសារតែការ ខ្វែងគំនិតគ្នាផ្នែកនយោបាយ កងកម្លាំង ទាំងនោះ ពុំដែលត្រូវបានដាក់ពង្រាយនោះ ឡើយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print