តម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចឥណ្ឌានិងចិនកាន់តែជិតស្និទ្ធគ្នា

ចែករំលែក៖

ក្រោយពេលដែលអាមេរិកដំឡើងពន្ធនាំចូលពីប្រទេសនានាក្នុងនោះមានទាំងប្រទេសជាសម្ពន្ធមិត្តផងដែរនោះ បានធ្វើឲ្យសម្ពន្ធមិត្តអាមេរិកជាច្រើនបានងាកទៅរកចិន ក្នុងនោះមានប្រទេសតំបន់អឺរ៉ុបជាដើម ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះសូម្បីតែប្រទេសដែលធ្លាប់ជាសត្រូវរបស់ឥណ្ឌាគឺចិន ដោយប្រទេសទាំងពីរមានវិវាទតាមបណ្តោយព្រំដែនក្តីក៏ ពេលនេះក៏ត្រូវប្រាស្រ័យទាក់ទងគ្នាផងដែរ ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ច។បច្ចុប្បន្ន ឥណ្ឌាបានក្លាយទៅជា ប្រទេសដែលខ្ចីប្រាក់ពីធនាគារចិនច្រើនជាងគេបំផុត។ឥណ្ឌាបានជាប់ឈ្មោះក្លាយជាអ្នកខ្ចីលុយច្រើនជាងគេបង្អស់ របស់ធនាគារវិនិយោគហេដ្ឋរចនាសម្ព័ន្ធអាស៊ី ហៅ កាត់ថា AIIB របស់ចិនដោយក្នុងរយៈពេល ០៣ឆ្នាំចុងក្រោយនេះ ខ្លួនបានខ្ចីប្រាក់ដើម្បីផ្តត់ផ្គង់ដល់គម្រោងផ្សេងៗក្នុងទំហំដល់ទៅ ៤.៤ពាន់លានដុល្លារ។

ការបញ្ជាក់ឲ្យដឹងខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលកិច្ចប្រជុំប្រចាំឆ្នាំលើកទីបីរបស់ធនាគារ AIIB កំពុងរៀបចំប្រព្រឹត្តទៅនៅឯទីក្រុង មុមបៃ (Mumbai) ប្រទេសឥណ្ឌានាថ្ងៃចន្ទនេះ។ កិច្ចប្រជុំ រយៈពេល២ថ្ងៃនេះ នឹងផ្តោតសំខាន់ទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្រោមប្រធានបទកិច្ចសហប្រតិបត្តិការ និងគំនិតច្នៃ ប្រឌិត។ ម៉្យាងវិញទៀតវានឹងមានការចូលរួមពីសមាជិកចំនួន ៨៦ប្រទេស។

អគ្គនាយករងរបស់ AIIB បានឲ្យដឹង ថា ធនាគារនេះពុំមានចំណាប់អារម្មណ៍ ចំពោះរឿងនយោបាយឡើយ ហើយរាល់គម្រោងទាំងអស់ត្រូវតែឆ្លងកាត់ការធ្វើ តេស្តរបស់ធនាគារ ជុំវិញបញ្ហាបរិស្ថាន និងនិរន្តរភាព ហើយលោកបានបន្ថែមថា AIIB នឹងពិចារណាទៅលើការវិនិយោគ ក្នុងគម្រោងនៅក្រៅតំបន់អាស៊ីថែមទៀតផង។

គួរជម្រាបថា ខណៈ៧៥ភាគរយនៃ មូលធនគឺបានមកពីអាស៊ី តំបន់ផ្សេង ទៀតដូចជា អឺរ៉ុប អាមេរិកខាងជើង និង ប្រទេសមួយចំនួននៅអាហ្រ្វិកខាងកើត និងអាមេរិកឡាទីន ក៏បានចូលរួមជាសមាជិករបស់ធនាគារចិននេះផងដែរ៕ ម៉ែវ សាធី

...

11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print