ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលាខេត្តប៉ៃលិនបានប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរថ្មីជំនួសប្រធានចាស់ដែលចូលនិវត្តន៍ ក្រោមអធិបតីភាពលោក ជាបូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ផាន់ ចាន់ធុល អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន លោក ប្រធានក្រុមប្រឹក្សាខេត្តនិងប្រធានមន្ទីរស្ថានប័នជុំវិញខេត្តចូលរួមផងដែរ។
លោក ផាន់ ចាន់ធុល បានណែនាំដល់ប្រធានមន្ទីរនិងថ្នាក់ដឹកនាំខេត្តប៉ៃលិនទាំងអស់ត្រូវតែបំពេញការងារតាមតួនាទីភារកិច្ចឲ្យបានខ្ជាប់ខ្ជួនកុំខំតែនិយាយដើមគេនិងគិតតែរិះគន់គេនោះ លោកក៍បានជំរុញដល់ប្រធានមន្ទីរថ្មីត្រូវតែយកចិត្តទុកដាក់ក្នុងការបំពេញការងាររបស់ខ្លួនពិសេសមានការសាមគ្គីភាពក្នុងមន្ទីរសាម៉ីនិងស្ថាប័នជុំវិញខេត្ត រៀបចំឆ្នៃប្រឌិតអភិវឌ្ឍន៍កន្លែងកំសាន្តឬរមនីយដ្ឋាននានាឲ្យបានល្អដើម្បីទាក់ទាញភ្ញៀវជាតិអន្តជាតិមកកំសាន្តកាន់តែកើនឡើងថែមទៀត។
ជាមួយគ្នាឯកឧត្តមអភិបាលខេត្តក៍បានប្រមានដល់ថ្នាក់ដឹកនាំក្នុងខេត្តណាដែលអសកម្មក្នុងការងារត្រូវតែគិតគូរឡើងវិញបើមិនដូច្នុុះទេខាងអភិបាលខេត្តនិងរាយការទៅក្រសួងដើម្បីចាត់ការ។
លោកជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានណែនាំដល់មន្ត្រីទេសចរណ៍ទាំងអស់ត្រូវមានជំនាញផ្នែកទេសចរណ៍ច្បាស់លាស់ជំនាញផ្នែកកែឆ្នៃទីកន្លែងធម្មតាឲ្យទៅជារមណីដ្ឋានធម្មជាតិគួឲ្យទាក់ទាញ។
លោកក៍បានឲ្យខាងប្រធានមន្ទីរថ្មីត្រូវបញ្ជូនមន្ត្រីរបស់ខ្លួនទៅបន្ត ជំនាញផ្អែកទេសចរណ៍បើខ្វះខាត ព្យាយាមផ្តល់អាញ្ញាប័នឲ្យបានឆាប់រហ័សងាយស្រួលដល់អ្នកប្រតិបត្តទេសចរណ៍តំណើរការដោយរលូន។ បំផុសពលរដ្ឋឲ្យយល់អំពីអនាម័យរៀបចំបង្គន់អនាម័យឲ្យបានច្រើនកន្លែង និងពិសេសត្រូវធ្វើបដិសណ្ធារកិច្ចឲ្យបានល្អជានិច្ច។
ក្នុងរបាយរបស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិនភ្ញៀវទេសចរណ៍មកកំសាន្តនិងស្នាក់នៅក្នុងខេត្តសរុបមានចំនួន៤១.០៧៥នាក់ក្នុងនោះមានភ្ញៀវជាតិចំនួន៣៩.៦៤១នាក់បើប្រៀបធៀបនិងឆ្នាំ២០១៦មានការថយចុះ៦៩%។ និងភ្ញៀវអន្តជាតិមានចំនួន១៤.៣៤នាក់បើប្រៀបធៀបនិងឆ្នាំ២០១៦មានការថយចុះ៨៨%។
ដោយឡែកដើមឆ្នាំ២០១៨នេះគិតត្រឹមត្រីមាសទី១នេះភ្ញៀវទេសចរណ៍មានចំនួន១៥.១៧៨នាក់ បើប្រៀបធៀបទៅនិងត្រីមាសទី១ឆ្នាំ២០១៧ភ្ញៀវទេសចរណ៍មានចំនួន៦.០២៦នាក់មានការកើនឡើងរហូតដល់២៦១%។
ក្នុងនោះមានរមណីយដ្ឋានចំនួន១២កន្លែងនិងបែងចែករមណីដ្ឋានមានសក្តានុពលទាក់ទាញមាន៤កន្លែងគឺទី១ រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត ទី១រមណីដ្ឋានធម្មជាតិ អេកូទេសចរណ៍ទឹកធ្លាក់អូតាវ៉ៅ ទី៣ រមណីដ្ឋានធម្មជាតិកែឆ្នៃចំការខ្នុរ និងទី៤ រមណីដ្ឋានធម្មជាតិភ្នំដំបង ៕ ស សារ៉េត