គេច​ផុត​ពី​គុក​ទេ​មើលទៅ​ ! មន្ត្រី​ក្រសួង​ដែនដី​ ម៉ៅ​ ច័ន្ទ​រស្មី​ បង្ក​គ្រោះថ្នាក់​ចរាចរ​ដក​កាំភ្លើង​គំរាម​នគរបាល​ចរាចរណ៍​​ ត្រូវ​បញ្ជូន​ទៅ​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖នគរបាល​ខណ្ឌ​ចំការមន​ នៅ​ថ្ងៃទី​២៧​ ខែ​មិថុនា​ នេះ​បញ្ជូន​ជនសង្ស័យ​ ម៉ៅ​ ច័ន្ទ​រស្មី​ អនុប្រធាននាយកដ្ឋាន បច្ចេកទេសនិងអភិវឌ្ឍលំនៅឋាន នៃក្រសួងរៀបចំ​ដែនដី​នគរូបនីយកម្មនិងសំណង់​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​ រួច​ដក​កាំភ្លើង​ភ្ជង់​គំរាម​នគរបាល​ចរាចរណ៍​ ។

នគរបាល​ បញ្ជាក់​ថា​ ជនសង្ស័យ ម៉ៅ ច័ន្ទរស្មី ជាម្ចាស់រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាក​លេខភ្នំពេញ 2AF-9766​ ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ុន សំ សែនឧត្ដម ភេទប្រុស អាយុ ៣៥ឆ្នាំ ជា​បុគ្គលិក ក្រុមហ៊ុន ស្នាក់នៅនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ជាម្ចាស់រថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់​ផ្លាក​លេខ ភ្នំពេញ 2AT-1914។

គួរ​បញ្ជាក់​ថា​ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ​ ម៉ៅ​ ច័ន្ទ​រស្មី​កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីជនសង្ស័យ បានបើកបរក្រោមស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរបុករថយន្តគេចតស្ងៀម នៅចំណុចមុខ​សាលាវិទ្យាល័យផ្សារដើមថ្កូវ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន ។

ក្រោយបង្កហេតុ​រួច ជនសង្ស័យបានព្យាយាមបើករថយន្តរត់គេច ។ ប៉ុន្តែត្រូវសមត្ថកិច្ចតាមចាប់ ពេលនោះជនសង្ស័យ បានដកកាំភ្លើងភ្ជង់គំរាមសមត្ថកិច្ចថែមទៀតផង​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print