មនុស្ស៤នាក់បានស្លាប់ និង០៥នាក់ទៀតរងរបួសធ្ងន់ស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូនៅស្រុកពួកខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប​ ៖​ លោក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃ២៧ ខែមិថុនានេះ នៅចំណុចផ្លូវជាតិលេខ៦ភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។

ហេតុការណ៍នេះបង្កដោយរថយន្តCamryឆ្លាម ព៌ណឆ្លូញ ពាក់ស្លាក លេខ ភ្នំពេញ 2Q-0932 បើកបរពីលិចទៅកើតដឹកអ្នកដំណើរ៤នាក់ ។ លុះដល់ចំណុចកើតហេតុក៏បានរេចង្កូតបុកម៉ូតូC125 ពណ៌ខ្មៅ ដែលជិះបញ្ច្រាស់ទិសគ្នា បើកបរដោយឈ្មោះសុន សែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ធ្វើស្រែស្នាក់នៅភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក ខណៈដែលគាត់កំពុងជិះម៉ូតូដឹកប្រពន្ធនិងកូន២នាក់ បណ្តាលស្លាប់ទាំងបួននាក់ គឺស្លាប់១គ្រួសារនេះតែម្តង ហើយរថយន្តក៏ជ្រុលធ្លាក់ចូលប្រឡាយ។

លោកអធិការបន្តថា បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះអ្នករងរបួស និងវាស់វែងធ្វើកំណត់ហេតុយកវត្ថុតាងទៅរក្សាទុក។ ចំណែកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕​ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print