ស្លាប់ម្នាក់ភ្លាមៗ រងរបួស៤នាក់ គ្រោះថ្នាក់រថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាម បុករថយន្តដឹកដី

ចែករំលែក៖

ខេត្ត​ស្វាយរៀង​ ៖ រថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាម មួយ​គ្រឿង​ អ្នកបើកបរក្នុងល្បឿនលឿន​ ហើយជែងរថយន្ត​កុងតឺន័រ​ បាត់បង់ស្មារតី​បញ្ជាចង្កូតបានរេចង្កូតជ្រុលទៅបុក​ រថយន្ត​ដឹកដី​ បណ្តាល​អោយមនុស្សម្នាក់បានស្លាប់ភ្លាមៗ និង៤នាក់ទៀតរងរបួសធ្ងន់ និងស្រាល ។

ជនរងគ្រោះត្រូវបានញ្ជូនទៅសង្គ្រោះនៅមន្ទីរ​ពេទ្យបង្អែក ខេត្តស្វាយរៀង​។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលា​ ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨​នៅ​ លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង  ៕​ សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print