រ៉ាឌី លេចរូបស្និទ្ធបុរសម្នាក់ដែលគេសង្ស័យថាជាគូស្នេហ៍

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីម្ចាស់បទ “ស្អប់អតីត” បានធ្វើឲ្យគេមានការភ្ញាក់ផ្អើលក្រោយពីលេចចេញរូបថតស្និទ្ធស្នាលើបុរសប្លែកមុខម្នាក់ ហើយបុរសនោះត្រូវបានគេសង្ស័យថាជាគូស្នេហ៍។
​រូបថតនេះត្រូវបានគេគណនីយហ្វេសប៊ុករបស់នាងបានទម្លាយចេញដោយខ្លួនឯង ប៉ុន្តែនាងមិនបានបញ្ជាក់ទេថាបុរសនោះត្រូវជាអ្វីនឹងនាងឲ្យប្រាកដ ខណៈដែលរូបភាពស្និទ្ធស្នាលនេះហាក់មានលើសពីសាច់ញាតិ។ខណៈដែលអ្នកក្នុងចង្កោមសិល្បៈស្និទ្ធនឹងនាងក៏លើកឡើងថាតារាស្រីរូបនេះកម្រស្និទ្ធនឹងបុរសណាដូចបុរសខាងលើនោះទេ ដែលសូម្បីតែកម្មវិធីផ្សេងៗរបស់អ្នកសិល្បៈក៏នាងបណ្តើរមិនលោះពេលនោះដែរ។
​នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាចម្រៀង រ៉ាឌី បាននៅឡើយ ប៉ុន្តែប្រភពកៀកកិតជិតនាងនៅតែអះអាថា អាចជាគូស្នេហ៍ហើយពួកគេក៏ចង់បង្ហាញមុខជាសាធារណៈផងដែរ មុនពេលឈានដល់ដំណាក់កាលចូលរោងការនោះ៕

...

ដោយ ៖វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print