កណ្តាល៖នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ លោក អីុ សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួន បុរសបែកថ្នាំ ឡើងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ធ្វើឲខូចខាតដោយចេតនា” ដែលប្រព្រឹត្តនៅ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨ តាមមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនេះកំណត់ផ្តន្ទាទោសពី០៦(ខែ) ទៅ០២(ពី)ឆ្នាំ និងពិន័យជាប្រាក់ពី១.០០០.០០០.រៀល ទៅ៤.០០០.០០០ រៀល។
ជនត្រូវចោទ គ្រឿន សូណា ភេទ ប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល ។
ជនរងគ្រោះទី០១ឈ្មោះ អ៊ូច នី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី០២-ឈ្មោះ សុខ ឡាង ភេទស្រី អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជាមួយ
គ្នា ។
សាក្សីបានប្រាប់អោយដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨វេលាម៉ោង០១និង៣០នាទីយប់ឈ្មោះ គ្រឿន សូណា បានឡើងលើផ្ទះឈ្មោះសុខ ឡាង ហើយកាត់ខ្សែភ្លើង រួសរើឥវ៉ាន់ ខោអាវ រួចឡើងទៅលើដំបូលផ្ទះវាយក្បឿងបែក ហើយលោតឆ្លងទៅលើដំបូល
ផ្ទះឈ្មោះអ៊ូច នី កាច់បំបាក់អង់តែនទូរទស្សន៍និងវាយបំបែកក្បឿងអស់មួយចំនួនទៀត។ ពេលនោះជនរងគ្រោះបានប្ដឹងមកនគរបាលប៉ុស្តិរដ្ឋបាលខ្ពបហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី ៕ឆ ដា