អាជ្ញាធររាជធានីភ្នំពេញ ក្រុងពាលីសុំសេចក្ដីសុខ សប្បាយ ដើម្បីការដ្ឋានសាងសង់ ស្ពានអាកាស និងផ្លូវក្រោមដី ចោម ចៅ ចំណាយថវិកា២២លានដុល្លារ សាងសង់រយៈពេល៣០ខែ

ចែករំលែក៖

ភ្នំពេញ៖ក្រុងពាលីសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុច រង្វង់មូលចោមចៅ ចាប់ផ្តើមសាងសង់នៅចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅIs ទី៣ ខណ្ឌពោធិសែនជ័យ នឹងចាប់ដំណើរការសាងសង់ ជាផ្លូវការនៅថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨តាមការគ្រោងទុក។
នៅរសៀលថ្ងៃទី២៨ ខែមិថុនា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខតាមបែបសាសនាដើម្បីអោយដំណើរការ សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅប្រព្រឹត្តទៅ ដោយរលូន និងសុខសប្បាយ។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយចាប់ដំណើរការសាងសង់ក្នុងរយៈពេល៣០ខែ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ និងចំណាយថវិកាសាងសង់ចំនួន២២លានដុល្លារ ។

លោក សាំ ពិសិដ្ឋ ប្រធាមន្ទីរសាធារណៈការក្រុង បានលើកឡើងថា៖ ការសាងសង់នេះ ត្រូវបានបែងចែកជា៣ផ្នែក គឺ៖ស្ពានទី១ជាស្ពានមេតភ្ជាប់ចរាចរ ពីមហាវិថីសហពន្ធ័រុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែង៤០៨ម៉ែត្រ ទទឹង១៥ម៉ែត្រ៨ ដែលមានចរាចរ២គន្លងទៅ ២គន្លងមកជម្រាល និងកម្ពស់អតិបរិមា ដែលអាចចរាចរក្រោមស្ពានបាន៥ម៉ែត្រកន្លះ។ ស្ពានទី២៖បំបែក ចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរ ពីមហាវិថីសហពន្ធ័រស្ស៊ី ឆ្ពោះទៅផ្លូវសម្រាប់ចរាចរ១ទិស ដែលមាន១ គន្លងរថយន្ត និងមួយគន្លងទោចក្រយាយន្តសរុប២០២ ម៉ែត្រ។ ស្ពានទី៣៖ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣។ចំពោះផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរ ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤។

លោក សាំ ពិសិដ្ឋ ប្រធាមន្ទីរសាធារណៈការក្រុង បានបញ្ជាក់ថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្ដីពីការពង្វាងចរាចរចេញ.ចូល រាជធានីភ្នំពេញត្រង់ចំណុចរង្វង់មូលចោមចៅ ជាទីតាំងត្រូវប្រារព្វពិធី ដោយចាប់បិទចរាចរជាបណ្តោះអាសន្ន ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៩ មិថុនា សម្រាប់ពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសនិងផ្លូវក្រោមដី ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print