ប៉ូលិសមិុចស៊ីកូបំពាក់ «ចម្ពាមកៅស៊ូ»ក្រោយដកហូតកាំភ្លើង

ចែករំលែក៖

សារព័ត៌មាន The Guardian បាន ផ្សាយថា ទីក្រុង Alvarado រដ្ឋ Veracruz ប្រទេសមិុចស៊ីកូ ត្រូវបានបំពាក់ដោយ ចម្ពាមកៅស៊ូ និងថង់គ្រាប់ថ្ម សម្រាប់បាញ់ ទៅលើក្រុមជនល្មើស ក្រោយពេលរដ្ឋាភិបាលរដ្ឋនេះបានដកហូតកាំភ្លើងពីកម្លាំង ប៉ូលិស ។

កន្លងមក អគ្គលេខាធិការសន្តិសុខ សាធារណរដ្ឋ Veracruz បានត្រួតពិនិត្យលើកម្លាំងប៉ូលិស១៣០នាក់ នៅទីក្រុង Alvarado ដោយក្នុងនោះមានតែ ៣០នាក់ ប៉ុណ្ណោះបានបំពេញទៅតាមសំណើ ដូច្នេះ មន្ត្រីសន្តិសុខបានសម្រេចដកកាំភ្លើងមកវិញ។

លោក Bogar Ruiz Rosas អភិបាល ក្រុង Alvarado បានបញ្ជាក់ថា ភាគច្រើន ប៉ូលិសទើបតែបានជ្រើសរើស ហើយនឹងត្រូវហ្វឹកហាត់នៅមជ្ឈមណ្ឌុលហ្វឹកហ្វឺន ប៉ូលិស ។ នៅក្នុងពេលដែលប៉ូលិសមិន មានអាវុធសម្រាប់កម្ចាត់ជនល្មើស អភិបាលក្រុងបានប្រគល់ចម្ពាមកៅស៊ូនិងថង់គ្រាប់ដល់ប៉ូលិស ដែលជាសកម្មភាពប្រឆាំង ទៅនឹង ការដកហូតកាំភ្លើង។

លោក Ruiz បានបញ្ជាក់ថា«រឿងនេះពាក់ព័ន្ធនយោបាយ ហើយយើងនឹងត្រៀមលក្ខណៈដើម្បីធ្វើការប្រកបដោយវិជ្ជា ជីវៈ» ។ លោកបន្តទៀថា សកម្មភាព ខាង លើមានលក្ខណៈនយោបាយ មុនការ បោះឆ្នោតជាតិមកដល់។

ចំណែកអភិបាលរដ្ឋ លោក Miguel Angel Yunes linares បាននិយាយថា ការ ដកហូតកាំភ្លើង ត្រូវបានធ្វើឡើង ក្រោយ ពីប៉ូលិសមិន បានបំពេញទៅតាមសំណើ ដែលដាក់ចេញ។ លោក Yunes linares មកពីគណបក្ស សកម្មភាពជាតិ ដែល ជាគណបក្សប្រឆាំង ជាច្រើនលើកបាន ចោទប្រកាន់ប៉ូលិសថា បានវាយប្រហារ រំលោភបំពានច្បាប់ និងជាប់ពាក់ព័ន្ធការបាត់ខ្លួនមនុស្ស ១៥នាក់កាលពីឆ្នាំ២០១៣។

អំពើហិង្សាបានកើតឡើងជាច្រើននៅក្នុងរដ្ឋ Veracruz ជាច្រើនទសវត្សកន្លងមក ក្នុងនោះ ចំណុចចាប់អារម្មណ៍បំផុតនោះគឺ រកឃើញផ្នូរ កប់មនុស្សរាប់រយនាក់រួមគ្នា និងការសម្លាប់ អ្នកសារព័ត៌មាន ២០នាក់ ផងដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print