ប្រទេសកាតារនឹងប្តឹងអារ៉ាប៊ីសាអ៊ូឌីតឡើងទៅកាន់តុលាការអន្តរជាតិ

ចែករំលែក៖

ទំនាក់ទំនងអារ៉ាប៊ីសាអ៊ូឌីតដែលធ្លាប់តែជាសម្ពន្ធមិត្តជិតស្និទ្ធនឹងគ្នា ពេលនេះកាន់តែឃ្លាតឆ្លាយនិងប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំងឡើង ក្រោយពេលអារ៉ាប៊ីសាអ៊ូឌីតសម្រេចជីកព្រែក ដើម្បីផ្តាច់ព្រំដែនដីគោកតែមួយគត់ជាមួយកាតារ ប្រែក្លាយប្រទេសកាតារទៅជាកោះមួយ។

វិបត្តិជម្លោះរវាងប្រទេសមហាសេដ្ឋីប្រេងនេះ គឺបានអូសបន្លាយអស់រយៈពេលមួយឆ្នាំមកហើយ ដោយគ្មានពន្លឺដោះស្រាយចេញទាល់តែសោះ។ កាតារមិនត្រឹមតែមិន ចុះញ៉មទេ តែថែមទាំងបានដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិថែមទៀតនាពេលនេះ។ បើពិនិត្យមកដល់ដំណាក់កាលនេះ យើងឃើញថា ពន្លឺនៃការវិលត្រលប់ទៅត្រូវរ៉ូវគ្នាវិញ គឺមិនងាយមាននោះទេ។ ប្រទេស ទាំង៤នេះ បានដាក់កំហិត ១៣ចំណុច ឲ្យកាតារធ្វើតាម។ តែកាតារមិនព្រម ធ្វើតាមឡើយ។ កាតារចាត់ទុកថា ការដាក់ កំហិតទាំងនោះ គឺជាការបំពានសិទ្ធិអធិបតេយ្យភាពរបស់កាតារ ព្រោះគេចង់គូស បន្ទាត់នយោបាយការបរទេស របស់កាតារ។ មួយឆ្នាំមកនេះ យើងសង្កេតឃើញថា កាតារ បានធ្វើគ្រប់យ៉ាង ដើម្បីគេចចេញ ពីទណ្ឌកម្ម ពីការដាក់សម្ពាធ របស់ប្រទេស ៤នេះ។

អ្នកវិភាគជាច្រើនលើកឡើងថា កាតារ ឆ្លាតណាស់។ ១ឆ្នាំមកនេះ អ្នកដែលកំពុង តែខាត គឺប្រទេសទាំង៤នោះ ឯណោះ ទេ។ វាបានធ្វើឲ្យកាតារ ផ្លាស់ប្តូរទាំង ស្រុង។ អំណឹះតទៅ ថ្នាក់ដឹកនាំកាតារ បានដាក់ចុះនូវគោលនយោបាយមួយ គឺឯករាជ្យភាពលើគ្រប់វិស័យ។ ផលិតផល ចំណីអាហារ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ពីមុនដែលនាំចូលទាំងស្រុងពី អេហ្ស៊ីប ពីអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម គឺលែងមានទៀតហើយ។
កាតារមិនព្រមចុះញ៉មជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះឡើយ ដោយកាតារ នឹងប្តឹង អារ៉ាប៊ីសាអ៊ូឌីតឡើងទៅកាន់ទីក្រុង ឡាអេពីបទរំលោភបំពានសិទ្ធិមនុស្ស ដែលជាហេតុបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។ អស់រយៈពេល១ឆ្នាំមកហើយ ដែលកាតារ ត្រូវប្រទេសបួនក្នុងតំបន់ មាន អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប ព្រួតគ្នាដាក់សម្ពាធ និងផ្តាច់ ចំណងការទូត បន្ទាប់ពីចោទថាកាតារ គាំទ្រក្រុមភេរវកម្ម និងមានទំនោរខិតទៅ រកអុីរ៉ង់។ នៅថ្ងៃទី២៧ មិថុនានេះ រដ្ឋាភិ បាលកាតារ បានសម្រេចចិត្ត ដាក់ពាក្យ បណ្តឹងមួយទៅកាន់ តុលាការយុត្តិធម៌ អន្តរជាតិ ទីក្រុងឡាអេ ដោយបានចោទទៅលើប្រទេសអេមីរ៉ាតអារ៉ាប់រួម ថាបានធ្វើសកម្មភាពរំលោភសិទ្ធិមនុស្ស និងរើស អើងមកលើកាតារ។

បណ្តឹងរបស់កាតារនេះ គឺគេលើកឡើងអំពីករណីរំលោភសិទ្ធិមនុស្ស និងករណី រើសអើងប្រកាន់ពូជសាសន៍ ដែលកើត ចេញពីវិធានការនានា ដែលរដ្ឋាភិបាល ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានអនុវត្ត មកលើកាតារ។ កាតារចាត់ទុកថា វិធាន ការទាំងនោះ ខុសច្បាប់ ហើយទាមទារឲ្យ តុលាការក្រុងឡាអេ ដាក់កំហិតលើអេមី រ៉ាតអារ៉ាប់រួម ថាត្រូវលុបចោលវិធានការ ទាំងនោះ។

សំណុំពាក្យបណ្តឹង របស់កាតារនេះ គឺផ្អែកលើមូលដ្ឋាន សន្ធិសញ្ញាអន្តរជាតិឆ្នាំ ១៩៦៥ ស្តីពីការលុបបំបាត់ នូវការរើស អើងប្រកាន់ពូជសាសន៍គ្រប់ទម្រង់ទាំង អស់។ សន្ធិសញ្ញានេះ ទាំងកាតារ ទាំង អេមីរ៉ាតអារ៉ាប់រួម សុទ្ធតែជាប្រទេសហត្ថ លេខី។ ដោយផ្អែកលើអត្ថបទច្បាប់អន្តរជាតិនេះ ប្រទេសកាតារ មានសិទ្ធិប្តឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ។

តាមការឲ្យដឹង លេខាធិការនៃតុលាការ ក្រុងឡាអេ បានទទួលពាក្យបណ្តឹងហើយ ហើយក៏បានប្រកាសទទួលស្គាល់យុត្តាធិការខ្លួនដែរ។ បន្ទាប់មកទៀត គឺគេនឹងបើក សវនាការ ដែលតាមការឲ្យដឹង នឹងមាន រយៈពេល៣ថ្ងៃ។ ថ្ងៃទីមួយ អង្គចៅក្រម និងស្តាប់អំណះអំណាង របស់កាតារ ដែលជាភាគីដើមបណ្តឹង។ ថ្ងៃទី២ គេនឹង ស្តាប់ការឆ្លើយតប របស់អេមីរ៉ាតអារ៉ាប់រួម ដែលជាភាគីចុងចោទ ហើយថ្ងៃទី៣ ចុង ក្រោយ គឺគេនឹងរៀបចំឲ្យមានការតទល់ អំណះអំណាងគ្នា រវាងភាគីទាំង២ នៅមុខ អង្គចៅក្រម។

តែយ៉ាងណាក៏ដោយ ដូចយើងធ្លាប់ដឹង ហើយ ថាតុលាការយុត្តិធម៌អន្តរជាតិ ក្រុង ឡាអេនេះ មានអំណាចត្រឹមតែចេញសេចក្តីសម្រេចសាលក្រម ប្រកាសថាខាងណា ឈ្នះ តែប៉ុណ្ណោះ តែពុំមានសិទ្ធិអំណាច ឬលទ្ធភាពអ្វី ក្នុងការអនុវត្តសាលក្រម របស់ខ្លួនទេ។ ដូច្នេះ បើសិនជាកាតារឈ្នះ ក៏បានត្រឹមតែឈ្នះជានិមិត្តរូបទេ ការពិត ជាក់ស្តែង អេមីរ៉ាតអារ៉ាប់រួម អាចនឹងមិនគោរពការកំណត់របស់សាលក្រមឡើយ៕ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print