រថយន្ត​កាម​រី​បុក​រថយន្ត​តូ​យ៉ូ​តា​១​បាំង​កន្លះ​នៅ​ស្រុក​ព្រះនេត្រព្រះ​ឆេះ​រថយន្ត​កាម​រី​ យ៉ាង​សន្ធោរ​សន្ធៅ

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​១​បាំង​កន្លះ​ បុក​គ្នា​ជាមួយ​និង​រថយន្ត​កាម​រី​ បណ្តាល​ឱ្យ​រថយន្ត​កាម​រី​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ នៅ​ស្រុក​ព្រះនេត្រព្រះ​ ។

sd (2)

ហេតុការណ៍​នេះ​ បើ​តាម​ព័ត៌មាន​បឋម​ពី​លោក​ អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ប្រាប់​ឱ្យ​ដឹង​ថា​ កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ស្ថិត​ក្នុងភូមិ​ព្រៃ​មាន់​ ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយ​ មាន​ជ័យ​ ។​

​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា​ អ្នក​បើករថយន្ត​ម៉ាក​តូ​យ៉ូ​ត​១​បាំង​កន្លះ​បាន​ស្លាប់​ទៅ​ហើយ​នៅ​កន្លែង​កើតហេតុ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះ​ទេ​ ។​ ចំណែក​អ្នក​នៅ​ក្នុង​រថយន្ត​កាម​រី​ត្រូវ​ភ្លើង​កំពុង​ឆាបឆេះ​គេ​មិន​ទាន់​ដឹង​ថា​មាន​មនុស្ស​ជាប់​ នៅ​ក្នុង​រថយន្ត​កាម​រី​នោះ​ប៉ុន្មាន​នៅឡើយ​នោះ​ដែរ​ ភ្លើង​បាន​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​សមត្ថកិច្ច​ មិន​អាច​ទប់ស្កាត់​បាន​ឡើយ​ ។​

​សេចក្តីរាយការណ៍​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា​រវាងរ​ថយ​ន្តាំ​អ​២​គ្រឿង​ធ្វើ​ដំណើរ​ច្រាសទិស​គ្នា​ រថយន្ត​១​បាំង​កន្លះ​ដឹក​ដំណាំ​កសិផល​ ចំណែក​រថយន្ត​កាម​រី​សមត្ថកិច្ច​សង្ស័យ​ជា​រថយន្ត​រត់​ តាក់ស៊ី​ ហើយ​បើ​តាម​ការ​សន្និដ្ឋាន​ប្រហែលជា​មាន​មនុស្ស​២​នាក់​ជិះ​ក្នុង​រថយន្ត​កាម​រី​  ។​

​មូលហេតុ​នៃ​ការ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក​ចរាចរណ៍​នេះ​កើតឡើង​សមត្ថកិច្ច​ពុំ​ទាន់​ដឹង​ ច្បាស់​នៅឡើយ​នោះ​ទេ​ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​តែ​ជាប់រវល់​អន្តរ​គម​ន៍​នៅ​កន្លែង​កើតហេតុ​ ៕

sd (7)sd (4)sd (6)sd (3)sd (5)

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print