ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៥ កីឡាករ ផៃ គឹមហឿត មកពីក្លិបគីសែមានឫទ្ធិ និងកីឡាករ ឡុង សំណាង មកពីក្លិបសាលវ័ន្ដកីឡា បានដឹកដៃគ្នាឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ខណៈ ដែលកីឡាករ ពុទ្ធ ឆាយរិទ្ធី មកពីក្លិប ពុទ្ធសេរីវង្សបានប្រកួតឈ្នះកីឡាករថៃ ឈ្មោះ ផេត អារុណ ទាំងប្រផុតប្រផើយ កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅលើសង្វៀនប្រដាល់ទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ ។
ក្ដីសង្ឃឹមរបស់កីឡាករ ផៃ គឹមហឿត បានក្លាយជាការពិតបន្ទាប់ពីអ្នកប្រដាល់ រូបនេះបញ្ចេញស្នៀតកណ្ដាប់ដៃងាយ យកឈ្នះកីឡាករ ញ៉េ សិទ្ធិ សិស្សលោក អេ ភូថង ដោយពិន្ទុ ។ ការប្រកួត៣ ទឹករបស់កីឡាករទាំង២ធ្វើឱ្យទស្សនិក ជនចាប់អារម្មណ៍យ៉ាងខ្លាំងដោយការ បញ្ចេញស្នៀតកណ្ដាប់ដៃ ជង្គង់ និងទាត់ សងគ្នាទៅវិញទៅមករវាង ផៃ គឹមហឿត នឹង ញ៉េ សិទ្ធិ ។
ទីបញ្ចប់គណៈកម្មការចៅក្រមទាំង៥ រូបបានធ្វើឱ្យទស្សនិកជនអស់ចម្ងល់ ដោយសម្រេចឱ្យផៃ គឹមហឿត ឈ្នះពិន្ទុ ញ៉េ សិទ្ធិ ទាំងអស់ចិត្ដ ។
ក្រោយបញ្ចប់ការប្រកួតកីឡាករ ញ៉េ សិទ្ធិ បានប្រាប់ទៅពីធីករនៅលើរេញ ថា ខ្ញុំអស់ចិត្ដចំពោះការប្រកួតនេះ រីឯ ផៃ គឹមហឿត បានផ្ដែផ្ដាំទៅអ្នកគាំទ្ររបស់ ខ្លួនទាំងនៅក្នុងសង្វៀននិងនៅតាមបណ្ដា ខេត្ដថា នៅវគ្គផ្ដាច់ព្រ័ត្រខាងមុខខ្ញុំនឹង វាយឱ្យខ្លាំងជាងនេះទៀត ។
ចំណែកជំនួបប្រកួតរវាង ឡុង សំណាង នឹង ឌុន ប៊ុនធឿន មកពីក្លិបខេត្ដព្រៃ វែងធ្វើឱ្យទស្សនិកខកចិត្ដលើ ប៊ុនធឿន ជាខ្លាំង ព្រោះកីឡាកររូបនេះធ្វើមិន បានល្អបណ្ដោយឱ្យឱកាសឡើងទៅវគ្គ ផ្ដាច់ព្រ័ត្រធ្លាក់ទៅក្នុងដៃ ឡុង សំណាង ។
ចំពោះកីឡាករ ពុទ្ធ ឆាយរិទ្ធី បានយក ឈ្នះលើកីឡាករថៃ ផេត អារុណ ទាំងពិន្ទុ ប្រផុតប្រផើយ ។ ពុទ្ធ ឆាយរិទ្ធី បានស្រុត កម្លាំងនៅចុងទឹកទី៤ធ្វើឱ្យ ផេត អារុណ វាយសម្រុកជាខ្លាំងតាមរយៈការចាប់ ឱបឡើងជង្គង់ ។
ទោះបី ផេត អារុណ ប្រើស្នៀតជង្គង់ បុកទៅលើពោះ ពុទ្ធ ឆាយរិទ្ធី ជាបន្ដ បន្ទាប់យ៉ាងណាក៏ដោយក៏ ឆាយរិទ្ធី នៅ តែវាយបករហូតដល់ចប់ការប្រកួត ៕
ដោយ៖ សារីម