ពលរដ្ឋ​រាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ចុះ​ចេញពី​តំណែង​

ចែករំលែក៖

​កម្លាំង​សន្ដិសុខ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ កាលពី​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ដង្ហែ​ក្បួន​នៅ​តាម​ដងផ្លូវ​ទាមទារ​ឱ្យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកស្រី​ផាក​យុង​ហេ​ចុះ​ចេញពី​តំណែង ​។​

awqw (1)

​សារព័ត៌មាន​ BBC​ បាន​ផ្សាយ​ថា​ ប៉ូលិស​កូរ៉េ​ខាងត្បូង​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​បាតុករ​។​ ប៉ូលិស​ទីក្រុង​ស៊េ​អូ​ល​បានឱ្យ​ដឹង​ថា​ ពល​ រដ្ឋ​រាប់​សិប​ពាន់​នាក់​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ខាងលើ​ ។​

​ក្រុម​សហជីព​កម្មករ​បាន​ប្រឆាំង​ទៅ​នឹង​គោលនយោបាយ​របស់​លោកស្រី​ផាក​ យុង​ហេ​ សម្រាប់​អ្នក​វិនិយោគ​និង​អ្នក​ ជំនួញ​ធំៗ​ ។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ដែរ​ក្រុម​បាតុករ​មួយ​ក្រុម​ទៀត​បាន​ធ្វើ​ បាតុកម្ម​ប្រឆាំង​ទៅ​និង​សៀវភៅ​សិក្សា​ ប្រវត្ដិសាស្ដ្រ​ដែល​ពួ​គ​គេ​ចាត់​ទុក​ថា​បាន​ បិទ​បាំង​ដល់​របប​ផ្ដាច់​ការ​កាលពី​អតីតកាល​របស់​មេដឹកនាំ​ក្នុង​ប្រទេស​នេះ​។​

​មនុស្ស​ជា​ច្រើន​ស្រែក​ហូ​ក​ញ្ជៀ​វ​និង​ លើក​ស្លាក​បដា​ថា​ លោកស្រី​ផាក​ យុង​ហេ​ ត្រូវ​តែ​ចុះ​ចេញពី​តំណែង​។​ ប៉ូលិស​ស​ក៏​ បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​បំបែកហ្វូង​បាតុករ​ដែល​ព្យាយាម​បំបែក​របាំង​ ការពារ​របស់​ប៉ូលិស​ឆ្ពោះទៅ​កាន់​វិមាន​ប្រធានាធិបតី​ផាក​ ហុង​ហេ​ ។​

​ការ​ដែល​លោកស្រី​ផាក​ យុង​ហេ​ អនុ​ ម័ត​នូវ​គោលនយោបាយ​ដែល​បង្ក​ឱ្យ​មាន​ វិវាទ​ខាងលើ​គឺ​ដើម្បី​ធ្វើ​ឱ្យ​ទីផ្សារ​ពលករ​កាន់តែ​រីក​ចម្រើន​ជាង​នេះ​ខណៈ​មាន​កម្មករ​ជា​ច្រើន​នាក់​បាន​បញ្ឈប់​ពី​ការងារ​ ៕​

awqw

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print