ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​5​ផ្ទាំង

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ពីរ​នាក់​ទំនងជា​ស្រវឹង​បាន​បើករថយន្ត​លឿន​មក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង​រង​ការ​ខូចខាត​ ហើយ​រថយន្ត​បង្ក​ បាន​បើក​រត់​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​ទាំង​រថយន្ត​និង​ម្ចាស់​ ។​

IMG-20151117-WA0007

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីរ​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែ​វិ​ឆ្ឆិ​កា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គាត់​សង្កែ​ត​ឃើញ​មាន​រថយន្ត​ ម៉ាក​TOYOTA​ RAV4​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC.1968​ បើកបរ​ដោយ​យុវជន​ពីរ​នាក់​ហើយ​ទំនងជា​ស្រវឹង​ជោកជាំ​បើក​ក្នុង​ ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ល្មម​ មិន​បាន​ប្រុង​ប្រយ័ត្ន​ បាន​បើក​មក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ទ្រែ​ត​អស់​៥​ផ្ទាំង​ ។​

​ប្រភព​បាន​បន្ត​ថា​ ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​មិន​បាន​ឈប់​នោះ​ទេ​ គឺ​បាន​បន្ថែម​ល្បឿន​បើក​ទៅ​មុខ​បន្ត​ទៀត​ តែ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ជិះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ន​បានឃើញ​ហេតុការណ៍​នេះ​ក៏​បាន​ជិះ​ដេញ​បាន​ប្រហែល​៣០០​ម៉ែត្រ​ ក៏​ស្ទាក់​ចាប់​បាន​ទាំង​ម្ចាស់​និង​រថយន្ត​ភ្លាមៗ​តែ​ម្ដង ​។​

​ក្រោយ​ពេល​ឃាត់​បាន​រថយន្ត​និង​ម្ចាស់ៗ​ភ្លាម​រួច​ហើយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​ជំនាញ​មក​ធ្វើការ​វាស់វែង​ យក​រថយន្ត​បង្ក​នេះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​គោក​រាជធានី​ភ្នំពេញ​រង់​ចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូ​វច្បាប់ ​៕​

IMG-20151117-WA0005IMG-20151117-WA0008

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print