ជិះ​ម៉ូតូ​បញ្ច្រាសទិស​ចរាចរណ៍​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ និង​ស្រាល​ពីរ​នាក់​

ចែករំលែក៖

​ភ្នំពេញ៖​ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​ភ្លាមៗ​ ខណៈ​ដែល​ ពួក​គេ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បុ​គ​គ្នា​ពេញទំហឹង​ បង្ក​ការ​គ្រោះថ្នាក់​ ។

IMG-20151117-WA0001

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាង​មុខ​ភោ​ជនី​ដ្ឋា​ន​ ចា​យា​ តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣​ ស្ថិត​ក្នុង​សង្កាត់​ បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ ឌ្រី​ម​C110(​សង់​ប៊ិ​ច​)​ ព​ណ៍​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BH-7330​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​(​បញ្ច្រាសទិស​ចរាចរណ៍​)​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​ ឌ្រី​ម​សង់​C125​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ចាម​ 1C-5570​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​លេខ​៦៣​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ចំ​ពីមុខ​ ពេញទំហឹង​បណ្ដាល​ឲ្យ​រង​របួស​ទាំង​សងខាង​និង​ម៉ូតូ​រង​ការ​ខូចខាត​ ។​

​ក្រោយ​កើតហេតុ​នាក់​រង​របួស​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ រង​ការ​ខូចខាត​យ៉ាងដំណំ​ បន្ទាប់​មក​ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​សហ​ការណ៍​ជាមួយ​ និង​កម្លាំង​នគរបាល​ ជំនាញ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ចំណេ​ក​អ្នក​រង​របួស​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ​ ៕​

IMG-20151117-WA0000IMG-20151117-WA0004IMG-20151117-WA0002IMG-20151117-WA0003

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print