ចាប់ខ្លួនមន្ត្រី​យោធា​ដែល​សម្លាប់​ប្រពន្ធ​ រួច​យក​សាកសព​ទៅ​ដុត​ចោល​ក្នុង​ពាង​

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ប្តី​ជា​មន្ត្រី​យោធា​ដែល​សម្លាប់​ប្រពន្ធ​ រួច​យក​សាកសព​ទៅ​ដុត​កម្ទេច​ចោល​ ក្នុង​ពាងទឹក​នោះ​ ត្រូវ​ចាប់ខ្លួន​បាន​ហើយ​ កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៥​ ខណៈដែលរត់គេចខ្លួន​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ ។​

12250463_922768594444868_143356588_o

​គួររំលឹកថា កាលពី​យប់​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ រហូត​ដល់​ព្រលឹម​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មានការភ្ញាក់ផ្អើលដោយសារ​ប្តី​ជា​មន្ត្រី​យោធា​ម្នាក់​ បាន​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ រួច​ហើយ​យក​សាកសព​ដុតក្នុង​ពាងទឹក​។ ហេតុការណ៍ដ៍គួរ​ឲ្យ​រន្ធត់នេះបានកើតឡើង​ ស្ថិត​នៅផ្ទះ​កើតហេតុ​ ផ្ទះ​លេខ​២៤៧​ ផ្លូវលំ​ ភូមិ​ប៉ា​យា​ប​ ក្រុម​១១​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

ជន​រង​គ្រោះ​មានឈ្មោះ​ ទឹម​ សោភា​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​ គក់​ជេ​ដី​ រីឯ​ប្តី​កំណាច​មានឈ្មោះ​ សុង​ ទូច​ អាយុ​៤៨​ឆ្នាំ​ មុខរបរ​ជា​មន្ត្រី​យោធា​រស់នៅ​ផ្ទះ​លេខ​ ៤៥៧​ ផ្លូវលំ​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ ៕

...

dx12242064_922768631111531_2128520427_nsrw412248718_922768647778196_793158018_n12250335_922768677778193_1056492419_o

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print