ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្រោយធ្វើសកម្មភាពប្លន់មិនសម្រេច

ចែករំលែក៖

កំពង់ស្ពឺៈ ក្រុមជនសង្ស័យដែលតែងតែធ្វើើសកម្មភាពប្លន់ម៉ូតូជាញឹកញាប់នាពេលកន្លងមកនោះពេលនេះត្រូវសមត្ថកិចក្្របួចបាន៣នាក់ដោយឡែកម្នាក់ទៀតសមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកប្រគល់អោយច្បាប់ចាត់ការ។
ការឃាត់ខ្លួនធ្វើឡើងនៅល្ងាចថ្ងៃ​ព្រហស្បត្តិ៍១រោជ ខែបឋមាសាឍ ឆ្នាំចរ​ សំរទ្ធីស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៨នៅក្បាលថ្នល់ក្លោងទ្វាវត្តពោធិស្ថិតក្នុថភូមិត្រពាំងឈូកឃុំពោធិអង្រ្គងស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ ឆេង លីណា ភេទស្រីអាយុ២០ឆ្នាំ នៅភូមិ ក្រាំងអំពឹល  ឃុំក្រាំងស្គា ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងជិះម៉ូតូ ម៉ាកស៑ុយៗគីនិចសេរី ២០១៧ពណ៍ស្លាកលេខ  1H:9988 កំពង់ឆ្នាំង  ។
ប្រភពពីនគរបាលស្រុកបសេដ្ឋបានអោយដឹងថា ករណីនេះដំបូងម្ចាស់មិនបានរាយការណ៍មកសម្ថកិច្ចឡើយរហូតដល់ម៉ោង១៥:០០នាទី ទើបគាត់រាយការណ៍មកសម្ថកិច្ចអោយជួយអន្តេាគមន៍។
ក្រោមការដឹកនាំរបស់លោកវរសរនីយ៍ទោយ៉ាងសុខលី ជាអធិការ  កំលាំង ជំនាញបានសហការស្រាវជ្រាវ និងកំណត់មុខសញ្ញាភ្លាមៗផងដែរក្នុងនោះឃាត់ខ្លួន ជនសង្ស័យ បានចំនួន ៣នាក់ ៖
១/ឈ្មោះ ហ៑ែល ម៉េង     ប្រុសអាយុ  ២០ ឆ្នាំនៅភូមិ កំប៉ោ ឃុំ បឹងត្រាញ់ខាងត្បូង    ស្រុក សំរោង ខេត្តតាកែវ
២/ឈ្មោះមាន  ហុង(ហៅឆុង)ភេទ  ប្រុសអាយុ  ១៨ ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូងស្រុកសំរោងខេត្តតាកែវ ៣/ឈ្មោះសែមសីហាប្រុសអាយុ១៨ឆ្នាំនៅភូមិរមន្តឃុំបឹងត្រាញ់ខាងជើងស្រុកសំរោងខេត្តតកែវ។ ដកហូតម៉ូតូចំនួន២គ្រឿង ១/ម៉ាក​C125ពណ៏ខ្មៅសេរី២០១៧គ្មានស្លាកលេខ (ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព) ២/ម៉ាកស៊ុយៗគីនិចម៉ូតូរបស់ជនរងគ្រោះ ។
ដោយឡែកបក្សពួកម្នាក់ទៀតរត់គេចខ្លួន  ឈ្មោះគង់ ម៉ៅ ប្រុសអាយុ១៩ឆ្នាំ នៅភូមិកំប៉ោឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងខេត្តាកែវ។
នាររងគ្រោះជាម្ចាស់ម៉ូតូបានបំភ្លែថានាងបានជិះម៉ូតូពីភ្នំពេញមកលេងផ្ទះសង្សារបស់នសងតែមកមិនទសន់ដក់ផងក៏ត្រូវកហរុមជនសង្ស័យដ្ទស្ឦក់ប្លន់តែម្តង។
ប្រភពពីនគរបាលបានបន្តថា
ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នស្់ទៀតដែករត់គេចខ្លួនយកមកចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថាខ្លួននិងបក្សពួកពិតជាបានធ្វើសកម្មភាពកំហែងយកម៉ូតូពីជនរងគ្រោះនៅចំណុចលើទំនប់វត្តពោធិឃុំពោធិអង្រ្គងប្រាាកដមែន។
ក្រុមជនសង្ស័យបន្តថាកន្លងមកបក្សពួករបស់ខ្លួនធ្លាប់ធ្វើសកម្មភាពប្លន់យកម៉ូតូនៅតាមផ្លូវជាតិលេខ ៣ជាញឹកញាប់ ។ ករណីនេះជនសង្ស័យទាំង៣រួមទាំងវត្ថុតាង យកមអធិការនគបាលស្រុកកសាងសុំណុំរឿងបញ្ជូនទៅស្នងការនគបាលខេត្តចាត់ការតាមនិតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print