ភ្នំពេញ៖ គ្រោះមហន្តរាយដ៏ធំមួយ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំ នួន១០ខ្នងទាំងកណ្ដាលអាធ្រាត និងបង្កការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្ដពន្លត់អគ្គីភ័យជួយអន្តរាគមន៍យ៉ា ងញាប់ដៃជើង កាលពីវេលាម៉ោង០១និង៣០នាទីរំលងអា ធ្រាត ឈានចូលថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០១៨ នៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះ មានទំហំចាប់ពី ៥ម*៦ម និង៥ម*៨ម ធ្វើអំពីឈើលើថ្មក្រោម ប្រក់សង្សី ឆេះអស់ទាំងស្រុងចំនួន១០ខ្នង ។ ហើយការអន្តរាគមន៍ក្នុងករណីនេះដែ ររថយន្ដពន្លត់អគ្គីភ័យបានមកដល់ កន្លែងកើតហេតុចំនួន២២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៩ឡា នទើបគ្រប់ស្ថានការបានទាំងស្រុង ដោយមិនបណ្ដាលឲ្យមានអ្នករងរបួសនោះ ទេ ។ ចំណែកចំពោះមូលហេតុនៃបង្កឲ្យមា នអគ្គិភ័យនេះ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។
ប្រជាពលរដ្ឋដែលនៅជុំវិញកន្លែងកើ តហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានលឺសំលេ ងផ្ទុះយ៉ាងខ្លាំងលុះពេលចេញមកមើ លស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅទៅហើយ រួចក៏នាំគ្នាជួយបាញ់ទឹកពន្លត់តែ ដោយភ្លើងឆេះខ្លាំងពេកទើបរាយកា រណ៍ប្រាប់សមត្ថកិច្ចអោយរថយន្ដពន្លត់អគ្គីភ័យជួយចេញអន្តរា គមន៍ប្រើរយៈពេលជិតមួយម៉ោងទើបអគ្គីភ័យរលត់សូន្យសុងទៅវិញ៕
ដោយ៖ភារ៉ា