ពុទ្ធោអើយធ្វើសំណង់កេងចំណេញបច្ចេកទេសទេដឹង..បានបណ្តាលអោយបាក់ប្លង់សេអគារខុនដូMekong view tower 6 ជាន់ទី២៣បណ្តាលអោយកម្មករ៥នាក់រងរបួស និងបាត់ខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ បាក់ប្លង់សេនៅជាន់ទី២៣នៃខុនដូរ Mekong view tower 6 បណ្តាលឲ្យរបួសកម្មករ៥នាក់ និងបាត់ខ្លួន២នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត២រសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

   យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលរងរបួសមាន:១.ជាង នឿន របួសជើង២.ជាង ផាត របួសជើង ,៣.ជាង រិទ្ធ របួសស្មា,៤.ស្រី លន ភេទស្រីរបួសស្មា,៥.ស្រី របួសកែងដៃ ។ចំណែកជនរងគ្រោះដែលបាត់ខ្លួន ទី១មានឈ្មោះ បាន លាស់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ តាពុំ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម;២.ឈ្មោះ នាម ហុីង អាយុ៣៨ឆ្នាំ រស់នៅភូមិគោករុន ឃុំប៉ុបប៉ែន ខេត្តសៀមរាប។

ប្រភពពត៌មានអោយដឹងថា ពីដានដែលបាក់ធ្លាក់សង្កត់កម្មករមានទំហំ១២ម៉ែត្រគុណ២៤ម៉ែត្រនិងមានកម្រាស់០.១៤ម៉ែត្រស្ថិតនៅជាន់ទី២៣។

ប្រភពពត៌មានពីកម្មករសំណង់បានប្រាប់សមត្ថកិច្ចអោយដឹងថានៅវេលាព្រឹកថ្ងៃកើតហេតុក្រុមជាងប្រមាណជាង១០នាក់បាននាំគ្នាចាក់ប្លង់សេពិដានជាន់ទី២៣ ។លុះនៅវេលារសៀលក៍បន្តបាញ់ចាក់ប្លង់សេពិដានទៀតស្រាប់តែបណ្តាលអោយបាក់រន្ទារធ្លាក់ពិដានសង្កត់កម្មករនិងក្រុមជាងបណ្តាលអោយរងរបួស៥នាក់ និងបាត់ខ្លួន២នាក់ជាប់ក្រោមប្លង់សេពិដាននោះតែម្តង។

ប្រភពពត៌មានអោយដឹងថា ក្រោយកើយហេតុភ្លាមៗនេះអាជ្ញាធរ សមត្ថកិច្ចនិងមន្រ្តីតុលាការបានចុះទៅពិនិត្យកន្លែងហើយក្រុមជាងបាននាំគ្នាដាប់គាស់បេតុងរុករកជាងដែលបាត់ខ្លួនអស់ជាច្រើនម៉ោង។ជាមួយគ្នានេះដែរលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វាបានអញ្ជើញចុះទៅកន្លែងកើតហេតុផងដែរ រហូតមកដល់ម៉ោង៩យប់សពអ្នកបាត់ខ្លួនពុំទាន់រកឃើញនៅឡើ យទេ៕

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print