Portugal និង​ Argentina យប់មិញធ្វើអោយយុវជនម្នាក់សម្រេចឆក់ខ្សែក

ចែករំលែក៖

ភ្នំពេញ:​ យុវជនម្នាក់ត្រូវនគរបាលប៉ុស្តិ៍អូរឡាំពិកឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកបានសម្រេចប៉ុន្តែរត់មិនរួចពីកណ្ដាប់ដៃសមត្ថកិច្ច​ ។

ហេតុការណ៍​នេះកើតឡើង​កាល​ពី​វេលាម៉ោង​ ១និង៤០នាទីថ្ងៃត្រង់​ ថ្ងៃអាទិត្យ​ ៤រោច​ ខែបថមាសាធ​ ឆ្នាំច​ សំរឹទ្ធស័ក​ ពស​២៥៦២​ ត្រូវនិងថ្ងៃទី១​ ខែ​មិថុនា​ ឆ្នាំ២០១៨​ ចំណុចមុខសកលវិទ្យាស្ថាន ធនធានមនុស្ស​ តាមបណ្ដោយផ្លូវលេខ​១៦៣​ ស្ថិតក្នុង​សង្កាត់​អូឡាំពិក​ ខណ្ឌចំកាមន រាជធានីភ្នំពេញ​។

ជនសង្ស័យមានឈ្មោះ​ ឈួន​ ភក្តី​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ មខរបរមិនពិតប្រកដ​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវលំ​ សង្កាត់អូ១​ ខេត្តព្រះសីហនុ​ ។

លោក​ អួន​ រតនះ​ នាយប៉ុស្តិ៍នគរបាលអូរឡាំពិកបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគឺជនរងគ្រោះបានចេញពីពិសាអាហានៅម្តុំទួលទំពូង​ ជាមួយមិត្តភ័ក្តជាង១០នាក់ គោលបំណងទៅធ្វើការវិញ​ ប៉ុន្តែនៅពេលដែលជិះមកដល់ចំណុចកើតហេតុខាងមុខសកលវិទ្យាស្ថាន​ ធនធានមនុស្ស​ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូមួួយគ្រឿងម៉ាក​ ហុងដា​ ស្កុបពី​ ពណ៍ស​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1N-3209 ធ្វើដំណើតាមបណ្ដោយផ្លូវលេខ១៦៣​ ទិសដៅពីត្បូងទៅជើងមកពីក្រោយជនរងគ្រោះក៏ធ្វើសកម្មភាពឆក់ខ្សែកបានសម្រេច​ ប៉ុន្តែក៏ត្រូវនគរបាលប៉ុស្តិ៍អូឡាំពិកល្បាត់​ ឃើញទាន់ឃាត់ខ្លួនជាក់ស្តែងតែម្តង​។

ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍អូឡាំពិកសាកសួរជនសង្ស័យខាងលើបានសារភាពថាកាលពីយប់មិញរូបខ្លួនបានលេងល្បែងនិង ព្រោះតែ​ Portugal និង​ Argentina យប់មិញចាញ់ធ្វើអោយធ្វើអោយរូបខ្លួនសម្រេចចិត្តឆក់ខ្សែក​តែមង្ត។

បច្ចុប្បន្នជនសង្ស័យខាងលើរួម​និង​វត្ថុតាងត្រូវបាននគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិកសួរនាំ​ និង​ កសាងសុំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមនិតិវិធីបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print