រថយន្តកាមរីបាឡែនបត់ឆ្លងផ្លូវត្រូវរថយន្ត HILUXពណ៌ត្រេអី​បុកដាច់កង់ម្ខាង

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តកាមរីបាឡែនមួយគ្រឿងបើកបរដោយបុរសម្នាក់និងបុរសម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមដងផ្លូវហើយបានបត់បំណងបកក្រោយវិញស្រាប់តែមានរថយន្តម៉ាកHILUXបើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំកង់ចំហៀងខាងឆ្វេងបណ្តាលអោយដាច់រងការខូចខាត។
ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃចន្ទ ៥រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២ ខែកក្កដា​ ឆ្នាំ២០១៨​ នៅចំណុចមុខក្រសួងកិច្ចការនារី​ តាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ រាជធានីភំ្នពេញ​។
  ​   តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីបាឡែន​ ពណ៍ទឹកប្រាក់​ពាក់ស្លាកលេខភ្នំពេញ2AC 7412 បើកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុក៏បានទាញចង្កូតបត់ឆ្វេងមកក្រោយដោយមិនបានបើកភ្លើងស៉ីញ៉ូធ្វើអោយរថយន្តម៉ាកHILUX ពណ៍ត្រេអី​ ពាក់ស្លាកលេខខេមរះភូមិន្ទ​ 02 -2-6274 ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកកង់ខាងឆ្វេងផ្នែកខាងមុខបណ្តាលអោយដាច់ម្ខាងរងការខូចខាតទាំងសងខាង​តែសំណាងមិនមានមនុស្សរងរបួស។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print