កង់បីឥណ្ឌាបើកឆ្លងផ្លូវត្រូវម៉ូតូបុករបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញៈ​បុរស​ម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះចេញ​ពី​ផឹកស៊ីវិញ​ស្រវឹង​ បានជិះម៉ូតូ​ក្នុង​ល្បឿនលឿន​ បានជ្រុល​ទៅ​ កង់​បី​ឥណ្ឌា​ ដែល​កំពុង​តែ​ជិះ​ឆ្លង​កាត់ទទឹងផ្លូវ​ ។
ហេតុការណ៍​នេះដែរ​បានកើតឡើង​នៅ​វេលាម៉ោង​ ៩យប់​ ថ្ងៃទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ចំនុច​ផ្លូវ​ ព្រះ​នរោតម្ត​ កែងនិង​ផ្លូវ​ ៣៨០​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។
តាម​ប្រភព័ត៌មាន​ ពីកន្លែងកើតហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ម្នាក់​ បានបើក​កង់​បី​ឥណ្ឌា​ ពណ៌​លឿង​ ពាក់ស្លាកលេខ​ ភ្នំពេញ​  GS 0718 បាន​ធ្វើដំណើរតាម​ផ្លូវ​ ៣៨០​ ក្នុង​ទិសដៅ​ ពី​លិចទៅកើត​ ខណះ​មកដល់​ចំនុច​កើតហេតុ​ បានឆ្លង​កាត់ទទឹងផ្លូវ​ ហើយ​ស្របពេល​នោះដែរ​ ក៍ស្រាប់តែ​បុរស​ម្នាក់​ទៀត​ បានជិះម៉ូតូ​ម៉ាក​ ហុងដា​ វ៉េវ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ តាកែវ​ 1C 0249​  បានធ្វើដំណើរ​តាម​ផ្លូវ​ ព្រះ​នរោតម្ត​ ក្នុងទិសដៅ​ ពី​ត្បូងទៅជើង​ ក្នុង​ល្បឿនលឿន​  បានជ្រុលទៅបុក​និង​ ម៉ូតូ​កង់បី​ឥណ្ឌា​ ដែល​កំពុង​តែ​ជិះ​ឆ្លងទទឹងផ្លូវ​ ចំពាក់កណ្តាល​ ពេញទំហឹង​ បណ្តាលអោយ​ ម៉ូតូ​បាក់​ខ្នង​ និង​ដាក់​ជា​ ពីរ​កំណាត់​ និង​ធ្វើអោយ​អ្នក​បើក​ម៉ូតូ​ ដួល​បោកក្បាលទៅថ្នល់​ ហូរឈាម​សន្លប់​ស្តូក​ស្តឹង​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មកដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​គ្លិនិច​ឯកជន​ ភ្លាមៗ។
ដោយ​ឡែក​ខាងម៉ូតូ​កង់បី​ឥណ្ឌា​ រង​ការខូចខាត​ក្រពិត​ ចំហៀង​ខាងស្តាំ​ តែ​មិន​មានគ្រោះ​ថ្នាក់​ដល់​អ្នក​បើក​ម៉ូតូ​នោះ​  ។
ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ និង​ជំនាញ់​ខណ្ឌ​បានចុះ​ទៅកន្លែងកើតហេតុ​ រួចហើយ​ក៍បាន​ធ្វើ​ការ​វាស់វែងយក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ ទៅ​រក្សារ​ទុកនៅ​អធិការដ្ឋានខណ្ឌ​ចំការមន​ដើម្បី​រងចាំ​ធ្វើការដោះ​ស្រាយ​  ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print