ភ្នំពេញ៖ យុវជនគូរស្នេហ៍មួយគូរបានស្លាប់ យ៉ាងអាណោចអាធម៍ខណះពួកគេជិះម៉ូតូ ឌុបគ្នាមកពីរាំលេងក្នុងក្លឹបវិ ញបំណងទៅផ្ទះដោយជិះក្នុងល្បឿនលឿ នជ្រុលបុកឃឿនពុះចែកទ្រូងផ្លូវកា លពីវេលាម៉ោង២និង១០នាទីរំលងអាធ្ រាតឈានចូលថ្ងៃទី៣ខែកក្កដាឆ្នាំ ២០១៨ នៅចុះណុចមុខកងរាជអាវុធហត្ថរាជធា នី តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ជនរងគ្រោះទី១ឈ្មោះហាន់ ណា ភេទស្រីអាយុ១៩ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលពង្រសង្កាត់ចោ មចៅទី១ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះ ហាន់ ហៃ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរបុគ្គលិកចាក់សាំងនៅសង្កា ត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅខេត្តកោះកុង។ ជិះម៉ូតូម៉ាកLast ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1FO 7731 ។
តាមសាក្សីមិត្តភ័ក្រ្តជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុពួកគាត់មានគ្នា៤នា ក់(ស្រី២នាក់)ជិះម៉ូតូ២គ្រឿងបា ននាំគ្នាទៅរាំលេងក្នុងក្លឹបរី វឡាញ ខណះរាំលេងចប់ក៏ជិះម៉ូតូឌុបគ្នា បំណងទៅផ្ទះវិញដោយធ្វើដំណើរតា មបណ្តោយផ្លូវមុន្នីរ៉េតហើយបា នបត់មកផ្លូវវេងស្រេងដោយក្នុងល្ បឿនលឿនដោយសារផ្លូវមានស្ថានភាពកោ ងហើយមិនបន្ថយល្បឿនទើបជ្រុលទៅបុ កឃឿនពុះចែកទ្រូងផ្លូវបណ្តាលអោ យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែ ងកើតហេតុយ៉ាងអាណោចអាធម័។
ក្រោយពេលកើតហេតុសមត្ថកិច្ចបា នចុះមកដល់ចំណុចកើតហេតុនិងយកសពទៅ តម្កល់ទុកនៅវត្តទឹកថ្លារងចាំ បងប្អូនមកទទួលសពយកទៅធ្វើបុណ្យតា មប្រពៃណីចំណែកម៉ូតូត្រូវបា នសមត្ថកិច្ចយកទៅក្សាទុករងចាំសា ច់ញាត្តិយកឯកសារ មកទទួលយកទៅវិញ៕ សុខាសែនជ័យ