ភ្នំពេញ៖ នៅទីស្តីការ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រួវនិងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំពីធីប្រគល់ សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម គឺ ប្រគល់ជូនដោយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
ពីធីប្រគល់ សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម នេះមានការអញ្ជើញផ្តល់ជាកិត្តិយសពីលោកបណ្ឌិតសភាចារ្យ ចំនួន៧រូប រួមមាន៖លោកបណ្ឌិតសភាចារ្យ នេត្រ បារ៉ុម ,លោកបណ្ឌិតសភាចារ្យ សំ សោភាន់ ,លោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ,លោកបណ្ឌិតសភាចារ្យ សុខ ទូច ,លោកបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ,លោកបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ ,លោកបណ្ឌិតសភាចារ្យ សោម សុមុនី ,និងអស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធម៍ទន្លេសាប អគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាមន្ទីរទាំង២៥រាជធានី-ខេត្ត និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ តំណាងអង្គការជាដៃគូជាច្រើនផងដែរ៕
ដោយ៖ សុខ ខេមរា