ភ្នំពេញ ៖ ក្រុមហ៊ុនខ្សែកាប្លិ៍អុបទិច និងអគ្គីសនីកម្ពុជាកំពុងតែកាត់ ស្រាប់ផ្ទុះឆេះបង្គោលខ្សែភ្លើង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅ សេទុង កែងផ្លូវលេខ១៦៣ ក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ក្រុមហ៊ុនខ្សែកាប្លិ៍ទិច សហការជាមួយនិងអគ្គិសនីកម្ពុជាបានចុះមកកាត់ខ្សែភ្លើងដែរធ្លាក់ ដែលមានសភាពរញេរញ៉ៃ ខណៈកំពុងតែកាត់ខ្សែភ្លើង ស្រាប់ដើមឈើមួយដើមក៏បានដួលហើយបណ្ដោយអោយ ឆ្លងទុស្សេបង្គោលខ្សែភ្លើងបណ្ដោយអោយ ឆាបឆេះផ្អើលទាំងព្រឹក ត្រូវអណ្តាតភ្លើងឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅចេញពីផ្នែកខាងលើមុន ទើបឆ្លងរាលដាល ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងរថយន្តពន្លត់អគ្គិភ័យមកបាញ់អស់មួយគ្រឿង ទើបរលត់ ផងដែរ ។
ក្រោយកើតហេតុក្រុមហ៊ុនខ្សែកាបអ៊ុកតិចសហការជាមួយនិងអគ្គីសនីកម្ពុជា បានហៅរថយន្តមកកាត់ដើមឈើដែរដួលនោះយកចេញផងដែរដើម្បីកុំអោយស្ទះចរារចណ៍ ៕ ស រស្មី