ខេត្តព្រះសីហនុ ៖ កម្មករ២នាក់បានស្លាប់ភ្លាមៗ រីឯមនុស្ស៤នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុន៥តោន បុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តសាំយុង ដឹកកម្មករ ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង២១ និង១៥នាទីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅស្រុកព្រៃនប់ ។
នគរបាលបានឲ្យដឹងថា ៖ រថយន្តកូរ៉េចំណុះ៥តោន ពាក់ស្លាកលេខភ្នំពេញ3D-2309 ទិសដៅពីខេត្ត ព្រះសីហនុ បើកបរដោយឈ្មោះ អិន ហុនសារ មុខរបរបើកបរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិថ្មរៀង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានរងរបួសធ្ងន់ ។
ចំណែករថយន្តសាំយុងដឹកកម្មករពាក់ស្លាកលេខភ្នំពេញ2M-5484 ក្នុងទិសដៅបញ្ច្រាសគ្នា បើកដោយ ឈ្មោះ សាន សារ៉ុន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ នគរបាលថា អ្នកបើកបរបានស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរក្នុងរថយន្តបានស្លាប់និងរងរបួសជាច្រើននាក់ទៀត ។
នគរបាលបានបង្ហាញអត្តសញ្ញាណអ្នកស្លាប់ និងអ្នករងរបួសដូចខាងក្រោម ៖
១-ឈ្មោះ សន ហ៊ន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃ នប់ខេត្តព្រះសីហនុ (ស្លាប់) ។
២-ឈ្មោះ ឌុក ចាន់ណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) ។
៣-ឈ្មោះ ហោ ធារី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) ។
៤-ឈ្មោះ សាន្ត ស៊ីយាន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ខេត្តព្រះសីហនុ (រងរបួសស្រាល) ។
៥-ឈ្មោះភីម សាន់ឈៀវ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(របួសស្រាល) ៕