នគរបាលចាប់ឃាត់មនុស្សពីរនាក់ ដកហូតយកព្រះបដិមាករជាច្រើន ដែលបានបាត់ក្នុងវត្តហាត់ប៉ក់ស្រុកវ៉ើនសៃ

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីសហការជាមួយកម្លាំងនគរបាលក្រុងបានលុងជាមួយនិងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់​ឡាបាន​សៀកនិងប៉ុស្តិ៍រដ្ឋបាលឃុំហាត់ប៉ក់ស្រុកវុើនសៃធ្វើការឃាត់ខ្លួនបានបន្តបន្ទាប់ក្រោមការសម្របសម្រួលនី​តិវិធីដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

កាបង្ក្រាប់នេះបានធ្វើឡើងនៅ ថ្ងៃអង្គារ ៦ រោច ខែបឋមសាធ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិ៧មករាសង្កាត់ឡាបានសៀកក្រុងបានលុង ។ រហូតនៅវេលាម៉ោង ១០.​០០នាទីព្រឹកថ្ងៃ ពុធ ៧ រោច ខែបឋមសាធ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋានបានសហការជាមួយកម្លាំងប៉ុស្តិ៍ឃុំហាត់ប៉ក់ធ្វើការស្រាវជ្រាវឃាត់ន្លួនជនសង្សយ័បានម្នាក់ទៀតនៅចំណុចស្រែសុងវ៉ាស្ថិតក្នុងភូមិសាស្រ្តឃុំហាត់ប៉ក់ស្រុកវើនសៃ ។ ឯការឃាត់ខ្លួននេះពីបទ លួចព្រះបដិមានៅវត្តហាត់ប៉ក់ឃុំហាត់ប៉ក់កាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨កន្លងទៅ ។

មន្ត្រីនគរបាលដែលចុះប្រតិបត្តិការបានប្រាប់ឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបាននោះទី១-ឈ្មោះឡៃ ស៊ីវន្ថា អាយុ៣៣ឆ្នាំ ,ទី២ឈ្មោះឃួនកា(ហៅគុយ)ភេទប្រុសអាយុ១៨ឆ្នាំជនជាតិឡាវសញ្ជាតិខ្មែរមុខសញ្ញាទាំង២ខាងលើមានទីលំនៅភូមិហាត់ប៉ក់ឃុំហាត់ប៉ក់ស្រុកវើនសៃ ។

​ក្រោយឆែកឆេរនៅបន្ទប់ជនសង្ស័យរួចមកកម្លាំងនគរបាលបានរកឃើញ និងដកហូតបានរួមមាន៖ ព្រះប្រក់នាគក្បាល៧ចំនួន១អង្គធំ, រូបព្រះចំនួន២អង្គតូច, គងស្ពាន់តូច-ធំចំនួន៨, ចង្ក្រងស្ពាន់ចំនួន៦, រូបក្របីស្ពាន់១, ឆ្នាំងស្ពាន់១, កូនជញ្ជីងស្ពាន់២, រូបមាន់ស្ពាន់៣, តុំដាក់កំបោរស្ពាន់២, ផ្តិលស្ពាន់១, លោហៈធាតុប្រាក់២ផ្ទាំង, រូបព្រះថ្មកែវ១ និងម៉ូតូMSXចិនពណ៍ស១គ្រឿង(សេរីចាស់) ។

បច្ចុប្បន្នជនស​ង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួនរក្សាទុកនៅការិល័យកំរិតស្រាលនៃស្នងការដ្ឋាននគរ បាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ដោយជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print