ក្រសួងធនធានទឹក ៖ នឹងមានភ្លៀងធ្លាក់កម្រិតពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំង ប្រទេស នឹងធ្លាក់បន្តបន្ទាប់នៅតំបន់ជាប់មាត់សមុទ្រ

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ បាន ឲ្យដឹងអំពីអាកាសធាតុថា ខ្យល់មូសុងនិរតីបាននិងកំពុងបង្កើតឥទ្ធិពលសារជាថ្មីមកកាន់ តំបន់មាត់សមុទ្រ ដែលកំពុងអូសបន្លាយកាត់មកលើព្រះរាជាណាចក្រកម្ពុជា ។

មន្ត្រីក្រសួងធនធានទឹកបានឲ្យដឹងទៀតថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុ រួចមកឃើញថា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នឹងមានធ្លាក់ច្រើនជាបន្ត បន្ទាប់ នៅតាមបណ្តាខេត្តដែលជាប់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពី មធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ ។

មន្ត្រីក្រសួងធនធានទឹកក៏បានអំពាវនាវ សូមបងប្អូនប្រជានេសាទ និងអ្នក ធ្វើដំណើរតាម​សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើត​មានឡើងជាយថាហេតុ ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print