ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ បាន ឲ្យដឹងអំពីអាកាសធាតុថា ខ្យល់មូសុងនិរតីបាននិងកំពុងបង្កើតឥទ្ធិពលសារជាថ្មីមកកាន់ តំបន់មាត់សមុទ្រ ដែលកំពុងអូសបន្លាយកាត់មកលើព្រះរាជាណាចក្រកម្ពុជា ។
មន្ត្រីក្រសួងធនធានទឹកបានឲ្យដឹងទៀតថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុ រួចមកឃើញថា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នឹងមានធ្លាក់ច្រើនជាបន្ត បន្ទាប់ នៅតាមបណ្តាខេត្តដែលជាប់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពី មធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ ។
មន្ត្រីក្រសួងធនធានទឹកក៏បានអំពាវនាវ សូមបងប្អូនប្រជានេសាទ និងអ្នក ធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕ នគរដ្រេហ្គន
...