អឺរ៉ុបចំណាយប្រាក់១០០លានអឺរ៉ូសម្រាប់ សកម្មភាពអប់រំដល់កុមារភៀសខ្លួនស៊ីរីនៅលីបង់

ចែករំលែក៖

អាមេរិក បានរឹតបន្តឹងទៅលើក្រុមជន ភៀសខ្លួន ជនអន្តោប្រវេសន៍ ហើយមិន មានការចំណាយសម្រាប់មនុស្សធម៌ជួយដល់ជនភៀសខ្លួនជុំវិញពិភពលោកនោះឡើយ។ ភាគច្រើនជនភៀសខ្លួនកើត ចេញពីគោលនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសមួយចំនួន ដើម្បីផ្តួលរំលំរដ្ឋាភិបាលប្រទេសដែលប្រឆាំងនឹងអាមេរិក ។

នៅពេលនេះ ប្រទេសក្នុងតំបន់អឺរ៉ុប បានសម្រេចទៅលើកញ្ចប់ជំនួយមានទឹកប្រាក់១០០លានអឺរ៉ូ ដើម្បីជួយដល់ការ សិក្សារបស់កុមារភៀសខ្លួនស៊ីរី នៅក្នុង ប្រទេសលីបង់។
លោក Johannes Hahn សមាជិកគណ កម្មការអឺរ៉ុប បានបញ្ជាក់ថា «គម្រោងថ្មី នឹងបង្កើនការជួយដល់សកម្មភាពសង្គម និងអប់រំដល់ជនភៀសខ្លួនសីុរី និងប៉ាឡេ ស្ទីនផងដែរ »។ អឺរ៉ុប កំពុងតែអនុវត្ត សន្យារបស់ខ្លួនជួយដល់លីបង់ និងហ្ស៊ក ដង់ ដែលជាប្រទេសមានជនភៀសខ្លួន ច្រើនបំផុត។

កាលពីសប្តាហ៍កន្លងមក អឺរ៉ុប បាន សម្រេចព្រមគ្នាបង្កើនមូលនិធិសម្រាប់ ជួយក្រៅតំបន់ រហូតដល់៣០ភាគរយ គឺកើនឡើងជាង ១៤០ពាន់លានដុល្លារ ។ ទឹកប្រាក់បន្ថែមសម្រាប់វិស័យអប់រំនៅលីបង់ គឹបានមកពីមូលនិធិ Syria Trust Fund ដែលមានប្រាក់ប្រមាណ១៩៥លាន ដុល្លារ។ មូលនិធិខាងលើ មានផ្តល់ជំនួយ ដែលមានទឹកប្រាក់សរុប១,៦ពាន់លាន ដុល្លារ អាមេរិក ចាប់តាំងពីមូលនិធិនេះបានបង្កើតឡើង រយៈពេល៤ឆ្នាំមកហើយ។

សហគមន៍អឺរ៉ុប បានបញ្ជាក់ថា មូល និធិខាងលើ នឹងជួយដល់កុមារយុវជន ភៀសខ្លួន ៤៥៣.៥៥២នាក់ បានទៅរៀន សូត្រ ។ក្រៅពីនេះ មូលនិធិក៏បានជួយក្នុងការសាងសង់ឬកែ ទម្រង់ប្រព័ន្ធអប់រំ ផ្សេងៗ ទៀតផងដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print