ចាប់តាំងពីកូរ៉េខាងជើង មានទំនាក់ទំនងការបរទេសជាមួយប្រទេសជិតខាង ក្នុងនោះមានជំនួបកំពូលជាមួយកូរ៉េខាងត្បូង អាមេរិក និងទស្សនកិច្ចជាបន្តបន្ទាប់ទៅកាន់ប្រទេសចិន ធ្វើឲ្យទំនាក់ទំនងការបរទេសកាន់តែកក់ក្តៅ ។ ទីក្រុងព្យុងយ៉ាងក៏បាន ពង្រីកវិស័យ អាកាសចរណ៍ ទាក់ទាញអ្នកទេសចរចូលទៅកាន់កូរ៉េខាងជើង។
នៅក្នុងខែមិថុនាកន្លងមក ទីក្រុងព្យុងយ៉ាងនិងទីក្រុងប៉េកាំងបានព្រមព្រៀងគ្នា អនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍តែ មួយគត់របស់កូរ៉េខាងជើង Air Koryo ពង្រីកការហោះហើរទៅកាន់ទីក្រុងជាច្រើនទៀតនៅក្នុងប្រទេសចិន។
ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ Air Koryo ទទួលបានការអនុញ្ញាតផ្តល់លិខិតហោះហើរ ពី ហ្ស៊ីអាន នឹងទីក្រុងព្យុងយ៉ាង ចាប់ផ្តើមនៅខែកក្កដានេះ។ តាមសារព័ត៌ មាន Xian Evening news ជាមួយនិង ការព្រមព្រៀងខាងលើ ទីក្រុង ហ្ស៊ីអាន ក្លាយជា ទីក្រុងទី៥ហើយរបស់ចិន ដែល បានតភ្ជាប់ជើងហោះហើរ ទៅកាន់ទីក្រុងព្យុងយ៉ាងកូរ៉េខាងជើង ក្នុងនោះមានទីក្រុងសៀងហៃនិងប៉េកាំងជាដើម។
ការពង្រីកជើងហោះហើររបស់កូរ៉េខាងជើង ទៅកាន់ប្រទេសចិន អាចទាក់ទាញ ពលរដ្ឋនៅក្នុងខេត្តនៅ ទស្សនកិច្ចកូរ៉េខាងជើងកាន់តែច្រើន។ កាលពីដើមខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ ចិន Air china ក៏បានបន្តជើងហោះហើរពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងព្យុងយ៉ាងផងដែរក្រោយផ្អាក អស់រយៈពេល៦ខែ។
ក្រៅពីប្រទេសចិន កូរ៉េខាងជើង ក៏មានគម្រោងពង្រីកការហោះហើរទៅកាន់កូរ៉េខាងត្បូង ផងដែរ ។
នៅពេលនេះ ក្រសួង ចរាចរណ៍កូរ៉េខាងត្បូង កំពុងតែត្រួតពិនិត្យ ទៅលើសំណើរបស់កូរ៉េខាងជើងក្នុងការ បើកឲ្យមានជើងហោះហើររវាងប្រទេស ទាំងពីរ ក៏ដូចជាការអនុញ្ញាតឲ្យហោះហើរ ឆ្លងកាត់ទឹកដីកូរ៉េខាងជើង ទៅកាន់រុស្ស៊ី និងអាមេរិក អាចជួយសន្សំសំចៃប្រេង គិតជាប្រាក់ជាង ១៤លានដុល្លារក្នុងមួយ ឆ្នាំ។
កន្លងមក ជើងហោះហើរ របស់កូរ៉េ ខាងត្បូង ទៅកាន់រុស្ស៊ីនិងអាមេរិក គឺត្រូវ ហោះផ្លូវវាងកូរ៉េខាងជើង។
ការពង្រីកជើងហោះហើរនឹងជួយដល់សេដ្ឋកិច្ចកូរ៉េខាងជើង ជាច្រើន ទាំងទេស ចរណ៍និងការវិនិយោគ ។ក្នុងវិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ដល់សេដ្ឋ កិច្ចកូរ៉េខាងជើង ដោយសារតែ ប្រទេសនេះនៅជាអាថ៌កំបាំងសម្រាប់ភ្នែកអ្នក ទេសចរគ្រប់រូបជុំវិញពិភពលោក ចង់ឃើញ ចង់ដឹង ៕ ម៉ែវ សាធី