លោកគ្រូពេទ្យម្នាក់បើករថយន្តបង្កហេតុ២ករណី មិនទទួលខុសត្រូវបើករថយន្តយកទៅទុកចោលនៅភោជនីយដ្ឋានបឹងមាស

ចែករំលែក៖

ភ្នំពេញ : បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូពេទ្យនៅមន្ទីរពេទ្យបានបើករថយន្តទៅបុកម៉ូតូជនជាតិចិន ហើយ​ព្យាយាម បើករត់ទៅបុកម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់រងរបួស រួចព្យាយាមបន្ថែមល្បឿន បើករត់គេចខ្លួន ចូលក្នុងភោជនីយដ្ឋានបឹងមាស ខណ្ឌជ្រោយចង្វា រួចទុករថយន្តចោលនៅក្នុងភោជនីយដ្ឋាននោះ រួចបានហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យលោកសង្ឃ អោយមកយកដើម្បី​គេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់មិនអោយទៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពី ម៉ោងជិត១២យប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខផ្ទះសំណាក់មហាលាភ ខណ្ឌទួលគោក រួចបើករត់ទៅបុកម៉ូតូមួយគ្រឿងទៀតនៅតាមផ្លូវជាតិលេខ៦ ខាងមុខសណ្ឋាគារវ៉ាស៊ីនតោន ហើយត្រូវឃាត់បាននៅក្នុងភោជនីយដ្ឋាន បឹងមាស សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសម្នាក់ ដែលគេស្គាល់ថាជា Doctor នៅមន្ទីរពេទ្យលោកសង្ឃ បានបើករថយន្ត មួយគ្រឿងម៉ាកតូយ៉ូតា Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-6163 ទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យមានអ្នករងរបួសម្នាក់ នៅចំណុចមុខផ្ទះសំណាក់មហាលាភ ស្ថិននៅក្នុងខណ្ឌទួលគោក ហើយអ្នកបើករថយន្តមិនឈប់ទទួលខុសត្រូវទេ បានព្យាយាម​បើករត់ទៅបុកម៉ូតូ Smash Revo ពាក់ស្លាកលេខភ្នំពេញ​ 1Y-9478 មួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរតាមផ្លូវ៦ មុខសណ្ឋាគារ វ៉ាស៊ីនតោន បណ្ដាលអោយរងរបួសម្នាក់ទៀត ហើយអ្នករថយន្តនៅតែមិនឈប់ទៀត បានបន្ថែមល្បឿនបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានជួយដេញតាមពីក្រោយរថយន្តបង្ករហូត ហើយរថយន្តបានបើកចូលទៅក្នុងភោជនីយដ្ឋាន បឹងមាស ស្ថិតនៅតាមផ្លូវជាតិលេខ៦ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា ។

បុរសជាម្ចាស់រថយន្តដែលគេស្គាល់ថាជា គ្រូពេទ្យ នោះ មិនព្រមចេញមកដោះស្រាយទេ បានទុករថយន្តដែលបើកបង្កហេតុនោះនៅក្នុងភោជនីយដ្ឋាន បឹងមាស រួចបានទំនាក់ទំនងហៅរថយន្តសាមុយ របស់មន្ទីរពេទ្យលោកសង្ឃ អោយមកយក ដើម្បីជិះគេចខ្លួន តែត្រូវបានសមត្ថកិច្ច ប្រជាពលរដ្ឋ ព្រមទាំងជនរងគ្រោះ ឃាត់មិនអោយរថយន្តសាមុយចូលទេ តែលោកគ្រូពេទ្យនោះនៅតែព្យាយាមបង្ខំអោយរថយន្តសាមុយបើកចូលទៅយកខ្លួនទៀត ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន​រាយការណ៍​ប្រាប់នគរបាលចរាចរក្រុង ចុះមកកន្លែងកើតហេតុ​ ដើម្បីសួរនាំនឹងឃាត់ខ្លួន។

បន្ទាប់ពីកើតហេតុបុរសដែលជាម្ចាស់រថយន្ត ដែលគេស្គាល់ថាជាគ្រូពេទ្យនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែករថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ​ការិយាល័យចរាចរផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំដោះស្រាយគ្នាជាក្រោយតាមនីតិវិធី៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print