ស្លាប់ម្នាក់និង២នាក់រងរបូសធ្ងន់ដោយសារថយន្តធុនធំក្រឡាប់លើ

ចែករំលែក៖

ប៉ោយប៉ែត: មនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុិងពី២នាក់ទៀយរងរបួសធ្ងន់ថឹកទៅសហ្គ្តោះនៅមន្ទីរពេទ្យនៅថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ១៥នាទី លើផ្លូវ ជាតិលេខ៥៨ ត្រង់ចំណុចខាងត្បូងផ្លូវបំបែកភូមិទួលពង្រឋិតក្នុងភូមិទយកលពង្រសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះមានឈ្មោះ:
០១-អ្នកបើកបរម៉ូតូឈ្មោះ ម៉ោញ ណា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅក្នុងភូមិប្រីយ៍ ឃុំទ្រាល ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ(ស្លាប់នៅនិងកន្លែងកើតហេតុ)
០២-អ្នករួមដំណើរលើម៉ូតូ មានមនុស្សស្រីចំណាស់០១នាក់,ក្មេងប្រុស០១នាក់រងរបួសធ្ងន់(ក្តាប់ឈ្មោះពុំទាន់បាន)។ចុះណែកអ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតុហេតុ។

សមត្ថកិច្ចជម្នាញចរាចរណ៏ក្រុងប្រាប់ថា::មុនកើតហេតុមានម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមសេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-2505 បើកបរពីលិចទៅកើត លុះបើកបរដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកទំនិញធុនធំ០១គ្រឿងហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8358 ក្នុងទិសដៅស្របទិសពីជើងទៅត្បូងលុះបើកបរដល់ចំណុចកើតហេតុ បានជែងម៉ូតូ ខាងលើ ពេលមេឃកំពុងភ្លៀងជែងបានបន្តិច ស្រាប់តែរថយន្តរអិលទៅឆ្វេងពេលនោះយៃកុងរថយន្តបានបួងចង្កូតមកស្តាំវិញ បណ្តាលអោយរថយន្តក្រឡាប់សង្កត់លើម៉ូតូគ្រោះថ្នាក់តែម្តង ។

ចំពោះរថយន្តនិងម៉ូតូខូចខាតធ្ងន់ធ្ងរ ហើយនៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចវាស់វែងនិងស្ទូចរថយន្តបង្ករនិងម៉ូតយកទៅរក្សារទុកនៅអធិការដ្ឌានក្រុងដើម្បីដោះស្រាយយាមផ្លូវច្បាប់តីឯសពរងគ្រោះសាច់ ញាតយកទៅធ្វើបុណ្យតាមប្រពៃណីយ៏ ៕  វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print