សកម្មភាពដង្ហែក្បួនឃោសនារកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជាខេត្តឧត្ដរមានជ័យ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ ក្បួនដង្ហែឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦នៅមណ្ឌុលខេត្តឧត្ដរ មានជ័យ មានបេក្ខជនឈរឈ្មោះបោះឆ្នោតមានចំនួន១១គណបក្ស នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ នេះជាថ្ងៃទី០១ដែលគ្រប់គណះបក្សនយោបាយ ចេញធ្វើការឃោសនារកសំឡេងឆ្នោត របស់ខ្លួន។

ដោយមានការសង្កេតឃើញថាមានតែគណះបក្សប្រជាជនមួយគត់ដែលមានសមាជិកសមាជិការ ចូលរួមក្បួនដង្ហែរ ដ៍ច្រើនសន្ធឹកសន្ធាប់ ក្នុងនោះគេមិនទាន់ឃើញមានគណះបក្សនយោបាយ ផ្សេងៗឯទៀត ចេញធ្វើសកម្មភាពធ្វើការឃោសនារកអ្នកគាំទ្ររបស់ខ្លួន នោះទេ តែឃើញមានការជួបជុំគ្នានៅតាមការិយាល័យនីមួយៗរាងៗខ្លួន។

ក្នុងឱកាសនេះដែលោកសរថាវី សមាជិកគណះកម្មាធិការកណ្ដាលគណះបក្សប្រជាជនកម្ពុជា និងជាប្រធានគណះកម្មាធិការបក្សប្រជាជនខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៧ខែកក្កដានេះ លោក បានដឹកនាំសមាជិកសមាជិការបក្ស ប្រជាជន ជា ង៧០០០នាក់ (ប្រាំពីពាន់នាក់) ធ្វើការដង្ហែក្បួនរកសំឡេងឆ្នោត ចាប់ពីគោលដៅ ពីក្រុងសំរោង ឆ្ពោះទៅស្រុកចុងកាល់ និងបន្ដរដំណើរពីស្រុកចុងកាល់ទៅសង្កាត់អូស្មាច់។
ក្នុងឱកាស់នេះដែ លោក សរ ថាវី បានមានប្រសាសន៍នៅវេទិការថា លោកមានភាពសង្ឃឹមជឿជាក់យ៉ាងមុតនាំថានិងទទួលបានភាពជោគជ័យ និងជ័យជុំនះ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះជាក់ជាមិនខាន ព្រោះនៅថ្ងៃទី០៧កក្កដា​ ដែលជាថ្ងៃឃោសនារកអ្នកគាំទ្រ​ ដំបូង ដោយមានការចូលរួមគាំទ្រ​ដ៍ច្រើនលើសលុប ពី ណាក់សមាជិកសមាជិករបស់ខ្លួន ។

ក្នុងឱកាស់នោះដែលោកបានបានបញ្ជាក់ ប្រាប់សមាជិកសមាជិការទាំងអស់កុំភ្លេចនាំបងប្អូនទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ នៅនៅតាមការិយាល័យរាងៗខ្លួននៅ​ លេខរាងទី២០ នាំលាភនាំជ័យនាំ សុខសន្ដិភាព ជួនប្រជាពលរដ្ឋ​និងប្រទេជាតិទាំងមូល ដោយមានសំគល់​ រូប ទេវតាបាចផ្កា ជាសញ្ញា៕ ប៉ែន នួន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print