ខេត្តឧត្ដរមានជ័យ ៖ ក្បួនដង្ហែឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦នៅមណ្ឌុលខេត្តឧត្ដរ មានជ័យ មានបេក្ខជនឈរឈ្មោះបោះឆ្នោតមានចំនួន១១គណបក្ស នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ នេះជាថ្ងៃទី០១ដែលគ្រប់គណះបក្សនយោបាយ ចេញធ្វើការឃោសនារកសំឡេងឆ្នោត របស់ខ្លួន។
ដោយមានការសង្កេតឃើញថាមានតែគណះបក្សប្រជាជនមួយគត់ដែលមានសមាជិកសមាជិការ ចូលរួមក្បួនដង្ហែរ ដ៍ច្រើនសន្ធឹកសន្ធាប់ ក្នុងនោះគេមិនទាន់ឃើញមានគណះបក្សនយោបាយ ផ្សេងៗឯទៀត ចេញធ្វើសកម្មភាពធ្វើការឃោសនារកអ្នកគាំទ្ររបស់ខ្លួន នោះទេ តែឃើញមានការជួបជុំគ្នានៅតាមការិយាល័យនីមួយៗរាងៗខ្លួន។
ក្នុងឱកាសនេះដែលោកសរថាវី សមាជិកគណះកម្មាធិការកណ្ដាលគណះបក្សប្រជាជនកម្ពុជា និងជាប្រធានគណះកម្មាធិការបក្សប្រជាជនខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៧ខែកក្កដានេះ លោក បានដឹកនាំសមាជិកសមាជិការបក្ស ប្រជាជន ជា ង៧០០០នាក់ (ប្រាំពីពាន់នាក់) ធ្វើការដង្ហែក្បួនរកសំឡេងឆ្នោត ចាប់ពីគោលដៅ ពីក្រុងសំរោង ឆ្ពោះទៅស្រុកចុងកាល់ និងបន្ដរដំណើរពីស្រុកចុងកាល់ទៅសង្កាត់អូស្មាច់។
ក្នុងឱកាស់នេះដែ លោក សរ ថាវី បានមានប្រសាសន៍នៅវេទិការថា លោកមានភាពសង្ឃឹមជឿជាក់យ៉ាងមុតនាំថានិងទទួលបានភាពជោគជ័យ និងជ័យជុំនះ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះជាក់ជាមិនខាន ព្រោះនៅថ្ងៃទី០៧កក្កដា ដែលជាថ្ងៃឃោសនារកអ្នកគាំទ្រ ដំបូង ដោយមានការចូលរួមគាំទ្រដ៍ច្រើនលើសលុប ពី ណាក់សមាជិកសមាជិករបស់ខ្លួន ។
ក្នុងឱកាស់នោះដែលោកបានបានបញ្ជាក់ ប្រាប់សមាជិកសមាជិការទាំងអស់កុំភ្លេចនាំបងប្អូនទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ នៅនៅតាមការិយាល័យរាងៗខ្លួននៅ លេខរាងទី២០ នាំលាភនាំជ័យនាំ សុខសន្ដិភាព ជួនប្រជាពលរដ្ឋនិងប្រទេជាតិទាំងមូល ដោយមានសំគល់ រូប ទេវតាបាចផ្កា ជាសញ្ញា៕ ប៉ែន នួន