ជិះម៉ូតូម៉ាក់ MSX បុកគោយន្តកន្រ្តៃសណ្ដោងរឺម៉កដឹកឈើស្លាប់ទៀតហើយនៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាកន្លងមកនេះមានប្រជាជនស្លាប់ជាបន្តបន្ទាប់ច្រើនពេកហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ និងបើកបររថយន្ត បុកគោយន្តកន្រ្តៃ ពិសេសគោយន្តសណ្ដោងរឺម៉កដឹកឈើតែម្ដងដែលបើកបរនៅពេលយប់ គេមិនទាន់ឃើញមន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់មានវិធានការឲ្យបានមឹុងម៉ាត់នៅឡើយនោះទេ ជាក់ស្ដែងបុរសម្នាក់ជិះម៉ូតូ ១គ្រឿងបានបុកគោយន្តកន្រ្តៃសណ្ដោងរឺម៉កដឹកឈើ ខណៈកំពុងធ្វើស្របទិសគ្នាបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបរគោយន្តកន្រ្តៃសណ្ដោងរឺម៉កដឹកឈើបង្កដាក់មេផាយបាត់ស្រម៉ោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដដែលគ្មានការទប់ស្កាត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង០៩នាទីយប់ ថ្ងៃអាទិត្យ ១១រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅលើណាត់ផ្លូវកៅស៊ូលេខ១៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ ១គ្រឿងម៉ាក MSX ពណ៏ស គ្មានស្លាកលេខ ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុក៍បុកគោយន្តកន្រ្តៃសណ្ដោងរឺម៉កដឹកឈើពេញទំហឹង បណ្ដាលឲ្យដួងស្លាប់ភ្លាមៗចំណែកអ្នកបើកបរគោយន្តឃើញហេតុការណ៍បែបនេះរត់គេចបាត់ នេះហើយបញ្ហាគោយន្តកន្រ្តៃសណ្ដោងរឺម៉កបើកបរនាយប់អធ្រាត្រនៅលើកំណាត់ផ្លូវកៅស៊ូឬផ្លូវជាតិ ដោយគ្មានដាក់ភ្លើងឬចំណាំងផ្លាតជាស្លាកសញ្ញាឲ្យបានត្រឹមត្រូវ ជាពិសេសទៅទៀតនោះគឺគោយន្តកន្រ្តៃដឹកឈើនេះតែម្ដង។

របាយការណ៍ខាងលើបន្តថា ភាគ្គីខាងម៉ូតូម៉ាក អឹមអេសអុិច រងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ខេញ យ័ន្ត ភភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិគៀនកោះ១ ឃុំតាមឺុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

របាយការណ៍បន្តទៀតថា ចំពោះសាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយឡែក៖ វត្ថុតាងម៉ូតូ និងគោយន្តកន្រ្តៃសណ្ដោងរឺម៉កដឹកឈើ បានយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដើម្បីបន្តធ្វើការស្រាវជ្រាវរកម្ចាស់ មកទល់មុខគ្មាដោះស្រាយតាមនីតិវិធី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print