ប្រទេសថៃ៖ មុននេះបន្តិចនៅវេលាម៉ោង៨ ព្រឹកថ្ងៃទី៩ខេកក្កដា យុទ្ធនាការជួយសង្គ្រោះកុមារទាំង៨នាក់និងគ្រូបង្វឹកម្នាក់ជាប់នៅក្នុងរូងភ្នុំត្រូវបានបន្ត ។ កាលពីយប់ថ្ងៃទី ៨ខែកក្កដា សមាជិក ៤នាក់ក្នុងចំណោម ក្រុមកីឡាទាំង១៣នាក់ត្រូវបានបញ្ជូនចេញមកក្រៅដោយសុវត្ថិភាព។
នៅក្នុងសន្និសីទកាសែតនៅវេលាម៉ោង ២១ យប់ថ្ងៃទី៨ខែកក្កដា លោក Narongsak Osottanakorn មេបញ្ជាការ សង្គ្រោះ កុមារជាប់ក្នុងរូងភ្នុំបានបញ្ជាក់ថា បច្ចុប្បន្នយើងទើបតែជួយកុមារបាន៤នាក់ប៉ុណ្ណោះចេញពីរូងភ្នុំ ថាំលួង ហើយប្អូនៗទទួលបានការមើលថែជាពិសេសនៅក្នុងមន្ទីពេទ្យ Prachanukroh ។ លោកបន្តទៀតថា លោកបានជួបផ្ទាល់ជាមួយកីឡាករដែលទើបតែយកចេញពីរូងភ្នុំ ហើយសុខភាពរបស់ពួកគេល្អប្រសើរ។
លោក Narongsak បានបញ្ជាក់ទៀតថា ក្រុមជួយសង្គ្រោះត្រូវរៀបចំ ជាបន្ត ដោយប្រើប្រាស់រយៈពេល ១០ម៉ោង ដើម្បីបញ្ជូនសម្ភារៈអ៊ុកស៊ីហ្ស៊ីន ចូលទៅខាងក្នុងដើម្បីត្រៀម បញ្ជូនកុមារចេញមកក្រៅ។ លោកក៏បានអរគុណដល់ មិត្តភក្តិនៅលើពិភពលោក ដែលបានគៀកស្មាថៃជួយដល់ សកម្មភាពជួយសង្គ្រោះនេះ។
លោកបន្តទៀតថា ការជួយសង្គ្រោះកុមារ ទទួលបានជោគជ័យលើសពីការស្មាន ប៉ុន្តែភារិកិច្ចនៅមិនទាន់ដល់ទីបញ្ចប់ រហូតដល់កីឡាករចុងក្រោយបានបញ្ជូនចេញពីរូងភ្នុំ។ នៅក្នុងសកម្មភាព សង្គ្រោះកាលពីថ្ងៃទី៨ខែកក្កដាមាន កីឡាករ ៣រូបបានចេញពីរូងភ្នុំ បញ្ជូនទៅកាន់មន្ទីពេទ្យដោយសុវត្ថិភាព ។
មានព័ត៌មានផ្សាយថា គ្រូបង្វឹក ក្រុមកីឡាករជាប់នៅខាងក្នុង លោក Ekkapol Chantowong អាយុ២៥ឆ្នាំ គឺជា អ្នកដែលចេញមកក្រោយគេ ។ប៉ុន្តែសារព័ត៌មានបាងកក់ប៉ុស្ត៍បានផ្សាយថា គ្រូបង្វឹកគឺជា មនុស្សម្នាក់ក្នុងចំណោម៤នាក់ដែលបានបញ្ជូនចេញក្រៅ លើកដំបូង ដោយសារតែ មានសុខភាព ទន់ខ្យោយជាងគេបំផុត ក្រោយទុកអាហារទាំងអស់ឲ្យកុមារ ក្នុងក្រុម ពេលជាប់នៅខាងក្នុង៩ថ្ងៃ មុនពេលរកឃើញ។
នៅមុនពេល បញ្ជូនកុមារចេញ គ្រូពេទ្យ អូស្ត្រលី លោក Richard Harris ដែលបានត្រួតពិនិត្យសុខភាពដល់កុមារនៅក្នុងរូងភ្នុំបានឲ្យដឹងថា កុមារដែលមានសុខភាពខ្យោយបំផុតនឹងបញ្ជូនចេញមុនគេ។ សកម្មភាពនេះគឺផ្ទុយពីពេលមុនដែលថាកុមារដែលមានសុខភាពល្អចេញមុន អ្នកដែលខ្សោយចេញមកក្រៅ ដោយបំប៉នសុខភាពឲ្យប្រសើរសិន។
កីឡាករ៣រូបដែលបានបញ្ចូនចេញ មានឈ្មោះ Pipat Bodhi, Prajak Sutham និង Nattawut Takamsai។
ប្រធានាធិបតីអាមេរិកដូណាលត្រាំ ក៏បានប្រកាសផងដែរថា រដ្ឋាភិបាលអាមេរិក សហការជាមួយ រដ្ឋាភិបាលថៃ ដើម្បីជួយដល់កុមារទាំងអស់ចេញពីរូងភ្នុំដោយសុវត្ថភាព។ លោកត្រាំក៏បានសរសើរដល់ ទាហានដេលមានភាពក្លាហាននិងសម្ថភាព ក្នុងការជួយសង្គ្រោះកុមារចេញពីរូងភ្នំ៕
ដោយ៖ មែវ សាធី