កីឡាករ​ថៃ​ឈ្មោះ​ Weerachai​ នឹង​បង្ហាញខ្លួន​ក្រោយ​ពី​លោក​ សេង​ ក​ដិ​កា​ ដាក់​កំហិត​

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាករ​ថៃ​ ឈ្មោះ​ វី​រ៉ា​ឆៃ​ នឹង​បង្ហាញមុខ​ បន្ទាប់​ពី​លោក​ សេង​ ក​ដិ​កា​ អគ្គនាយករង​និង​ជា​អ្នកគ្រប់គ្រង​ កម្មវិធី​ប្រដាល់​បាន​ដាក់​កំហិត​ឱ្យ​កីឡា​ ករ​រូប​នេះ​មក​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ជាមួយ​កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ មក​ពី​ក្លិប​ គី​សែ​មាន​ឫទ្ធិ​ដើម្បី​បញ្ចប់​រដូវ​កាល​ទី​១​ នៃ​ខ្សែក្រវាត់​ស៊ីម៉ងត៍​អូដ្ឋ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​នា​ល្ងាច​ថ្ងៃ​ទី​២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​សង្វៀន​ទូរទស្សន៍​ ប៉ុស្ដិ៍​លេខ​៥​អា​រី​ណា​ ។​

IMG_6020

​កីឡាករ​ថៃ​រូប​នេះ​បាន​ដាក់​ពាក្យសុំ​ ពន្យារពេល​ប្រកួត​អស់​រយៈពេល​២​ សបា្ដហ៍​រួច​ហើយ​ ដោយ​សន្យា​ថា​មក​ ប្រកួត​តែ​ដល់​ថ្ងៃ​ប្រកួត​អត់​មក​ដោយ​ យក​លេស​ប្រាប់​អ្នកគ្រប់គ្រង​កម្មវិធី​ ថា​គ្រូពេទ្យ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ប្រកួត​ បន្ដ​ ព្រោះ​របួស​មិន​ទាន់​ជា​សះស្បើយ​ ដោយ​ឆ្អឹងច្រមុះ​ មាន​ស្នាម​ប្រេះ​ ។​

​លោក​ សេង​ ក​ដិ​កា​ បាន​ប្រាប់​អ្នក​ យក​ព័ត៌មាន​នគរវត្ដ​កាលពី​ចុង​សបា្ដហ៍​មុន​ថា​ ខ្ញុំ​លែង​យោគយល់​កីឡាករ​ វី​រ៉ា​ ឆៃ​ តទៅ​ទៀត​ហើយ​ ពីព្រោះ​គាត់​បាន​ សុំ​ពន្យារ​ម្ដង​ហើយ​ម្ដងទៀត​ ដូច្នេះ​ សបា្ដហ៍​នេះ​គេ​ត្រូវ​តែ​មក​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ បើ​ មិន​មក​តាម​ការ​សន្យា​ទេ​នោះ​ ខ្សែ​ក្រ​ វាត់​នេះ​នឹង​ប្រគល់​ទៅ​ឱ្យ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ដោយ​ស្វ័យប្រវត្ដិ​តែ​ម្ដង​ ។​

​តាម​ការ​អះអាង​របស់​អគ្គនាយករង​ រូប​នេះ​បានឱ្យ​ដឹង​ថា​ កីឡាករ​ វី​រ៉ា​ឆៃ​ មិន​ត្រឹមតែ​សន្យា​ជាមួយ​ខ្ញុំ​ថា​ មក​ ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​សៅរ៍​ទី​២១​ ខែ​ វិច្ឆិកា​ឆ្នាំ​២០១៥​ ប៉ុណ្ណោះ​ទេ​ គឺ​កីឡាករ​ រូប​នេះ​ក៏​ផ្ញើ​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ​ ប្រទេស​ថៃ​ដែល​បាន​បញ្ជាក់​ថា​ កីឡាករ​ វី​រ៉ា​ឆៃ​ មិន​អាច​ប្រកួត​បាន​ដោយ​រង់​ ចាំ​រហូត​ដល់​ខែធ្នូ​ទើប​ឡើង​សង្វៀន​ ប្រកួត​បាន​ព្រោះ​របួស​មាន​សភាព​ធ្ងន់​ ធ្ង​រ​ ។​

​ពាក់ព័ន្ធ​និង​លិខិតបញ្ជាក់​របស់​គ្រូ​ ពេទ្យ​ប្រទេស​ថៃ​ខាងលើ​នេះ​ដែរ​ លោក​ សេង​ ក​ដិ​កា​ បាន​ច្រានចោល​ដោយ​ លោក​អះអាង​ថា​ កម្មវិធី​មិន​អាច​រង់ចាំ​ ជំងឺ​របស់​កីឡាករ​ វី​រ៉ា​ឆៃ​ រហូត​ដល់​ខែធ្នូ​ បាន​ទេ​មិន​សបា្ដហ៍​នេះ​មិនឃើញ​បង្ហាញ​វត្ដមាន​ចូលរួម​ទេ​គណៈកម្មការ​រៀបចំ​ ការ​ប្រកួត​ចាត់​ទុក​ថា​ វី​រ៉ា​ឆៃ​ បោះបង់​ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ។​

​គួរ​រំលឹក​ថា​ ការ​ប្រកួត​ដណ្ដើម​ខ្សែ​ ក្រវាត់​ស៊ីម៉ងត៍​អូដ្ឋ​រដូវ​កាល​ទី​១​មាន​ កីឡាករ​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ ទី​១-​ កីឡាករ​ ថៃ​ ប៊ុ​ន​ហ៊ាន​ ត្រូវ​កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ទាត់​ឱ្យ​បាក់ឆ្អឹង​ដៃ​ និង​ទី​២-​ កីឡាករ​ Weerachai​ Menayuthin​ បែក​ ឆ្អឹងច្រមុះ​ដោយ​រង​ស្នៀត​វាយ​កែង​របស់​កីឡាករ​ ឈាន​ ហុង​ វគ្គ​ពាក់កណ្ដាល​ ផ្ដាច់ព្រ័ត្រ​ ។​ កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ បាន​រង់ចាំ​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​យ៉ាង​ អន្ទះសា​ពីព្រោះ​កីឡាករ​ដែល​ខ្លួន​ត្រូវ​ ប្រកួត​ក្នុង​វគ្គ​នេះ​បាន​សុំ​ពន្យារពេល​ ប្រកួត​ម្ដង​ហើយ​ម្ដងទៀត​ ។​

​តាម​កម្មវិធី​គ្រោងទុក​ក្រៅពី​ជំនួប​ ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ នឹង​កីឡាករ​ វី​រ៉ា​ ឆៃ​ ហើយ​នោះ​ ក៏​នៅ​មាន​កីឡាករ​ល្អៗ​មួយ​ចំនួន​ទៀត​ ដូច​ជា​កីឡាករ​ យ៉ា​ម​ រ៉េ​ត​ មក​ពី​ក្លិប​ រស្មី​កុមារ​កំព្រា​ប្រកួត​ជាមួយ​កីឡាករ​ ប៉ាន់​ ពិសិដ្ឋ​ មក​ពី​ក្លិប​កងពលតូច​ លេខ​៧០​ កីឡាករ​ឡាញ់​ ផល្លា​ មក​ពី​ក្លិប​ អេ​ភូ​ថង​កីឡា​ប្រកួត​ជាមួយ​កីឡាករ​ទូច​ វី​រៈ​ មក​ពី​ក្លិប​ចន្ទ​បូ​រី​វង្ស​កីឡា​ ៕​

IMG_6028

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print