ភ្នំពេញ៖ បុរសម្នាក់តូចចិត្តនឹងប្រពន្ធស្ដីបន្ទោសខ្លាំងពេកមានគំនិតខ្លីលួចទៅធ្វើអត្តឃាតចងកសម្លាប់ខណៈដែលប្រពន្ធចេញទៅក្រៅផ្ទះបាត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះលើទឹក ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
សាកសពជនរងគ្រោះត្រូវបានគេស្ឡគាល់ឈ្មោះ ផល ការឹម ភេទប្រុស អាយុ៣២ឆ្នាំមុខរបស់នៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពត៌មានពីប្រពន្ធរបស់ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទំនាស់ពាក្យសម្ដីជាមួយខ្លួន(ប្រពន្ធ)ពីរឿងការរកស៊ីនិងជីវភាពរស់នៅដោយពេលនោះគាត់ស្តីបន្ទោសតិចតួចថាមិនចេះរកស៊ីដូចប្តីគេទេ គិតតែពីដើរលេងអត់ប្រយោជន៍។ និយាយរួចគាត់ក៏ដើរទៅផ្ទះបងប្អូនឯក្រៅបាត់ទៅ ។ ក្រោយមក ដោយសារប្តីគាត់មានជំងឺសរសៃប្រសាទប្រចាំកាយផងនិងទំនងជាតូចចិត្តនឹងគាត់ស្តីបន្ទោសផងក៏លួចធ្វើអត្តឃាដចងកសម្លាប់ខ្លួននៅក្នុងផ្ទះតែម្តងទៅ។
ស្រី្តជាប្រពន្ធបានឲ្យដឹងទៀតថាគាត់មិននឹកស្មានថាប្តីរបស់គាត់មានគំនិតខ្លីយ៉ាងដូច្នេះទេលុះពេលវិលត្រឡប់មកវិញស្រាប់តែឃើញប្តីបស់គាត់បានចងកស្លាប់ចោលគាត់និងកូនយ៉ាងនេះធ្វើឲ្យគាត់ហួសចិត្តនិងសោកស្តាយណាស់។
បន្ទាប់មកទើបសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យនិងបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែនទើបប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ អរុណរះ