​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹក​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ នៅ​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នា​វេលា​ម៉ោង​១២​និង​៣០​នាទី​ មានការ​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ចំណុច​កំពង់ដរ​វត្ត​សិ​ត្បូ​ ភូមិ​សិ​ត្បូ​ ឃុំ​សិ​ត្បូ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

IMG-20151117-WA0005

​ជន​រង​គ្រោះ​ភេទ​ប្រុស​ អាយុ​ ប្រហែល​ចន្លោះ​២៥-៣០​ឆ្នាំ​ ពុំ​ស្គាល់​អត្តសញ្ញាណ​ មាន​សភាព​ហើម​ស្អុយ​ ស្លៀកខោ​ខូ​វ​ប៊​យ​ពណ៌​ទឹក​បិ​ច​ជើងវែង​ ពាក់អាវ​យឺត​ដៃ​វែង​ ពណ៌​កាហ្វេ​ឆ្នូត​ស​ សក់ស្លូត​ សម្បុរ​ខ្មៅ​ស្រអែម​ មានកំ​ពស់​ ១.៦៧​ម៉ែត្រ​ ។​

​ក្រុម​ជំនាញ​បច្ចេកទេស​ស្រុក​ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សិ​ត្បូ​ មេ​ភូមិ​ និង​ក្រុមប្រឹក្សា​ឃុំ​ បាន​ចុះ​ពិនិត្យ​សាកសព​ជាក់ស្តែង​ ។​

​សាកសព​ មាន​សភាព​ហើម​ស្អុយ​ នៅ​លើ​ខ្លួន​មាន​សាក់​រូប​លើ​ទ្រូង​ឆ្វេង​(​មើល​មិន​ច្បាស់​)​សាក់​រូប​មនុស្ស​ និង​ក្បាល​ខ្មោច​(​ពេញ​លើ​ខ្នង​)​និង​ពុំ​មាន​ស្លាកស្នាម​អី្វ​គួរ​ឲ្យ​ធ្វើការ​កត់សម្គាល់​ឡើយ​ ។​

​តាម​ការ​សន្និដ្ឋាន​បឋម​ របស់​មន្ត្រី​ជំនាញ​សាកសព​នេះ​ស្លាប់​ដោយសារ​លង់ទឹក​ មាន​រយៈពេល​៣​ថ្ងៃ​មក​ហើយ​។​

​សព​ត្រូវ​បាន​ប្រគល់​ជូន​គណៈកម្មការ​វត្ត​សិ​ត្បូ​បញ្ចុះ​ទុក​នៅ​កន្ទុយ​ដី​ របស់​វត្ត​ រង់ចាំ​ រក​សាច់ញាតិ​ ក្រុម​គ្រួសារ​ ៕​

IMG-20151117-WA0003 IMG-20151117-WA0004

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print