ជីះ​ម៉ូតូ​ជែង​រថយន្ដ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​ម្នាក់​ទៀត​រង​របួសស្រាល

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជែង​រថយន្ដ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បណ្ដាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​និង​ម្នាក់​ទៀត​រង​របួសស្រាល ​។​

image2

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​១៥​នាទី​ថ្ងៃ​ទី​១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ នៅ​ចំណុច​ខាង​មុខ​ មន្ទី​ពេទ្យធ្មេញ​ សុ​ជាតិ​ ស្ថិត​ក្នុង​សង្កាត់​ ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​បុរស​ដែល​ស្លាប់​នៅ​នឹង​កន្លែង​មានឈ្មោះ​ សាន​ ថាវ​រឹ​ន​ ភេទ​ប្រុស​ អាយុ​៣៥​ មុខរបរ​ជា​មន្ត្រីរាជការ​ ក្រសួង​ទីស្ដីការគណៈរដ្ឋមន្ត្រី​ ស្នាក់​នៅ​ភូមិ​ ខ​ ១​ ក្រុម​ទី​១​ សង្កាត់​ច្រាំង​ចំរេះ​១​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។​ ចំនែក​អ្នក​រង​របួស​ឈ្មោះ​ នៅ​ សុ​ភ័​ណ្ឌ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​គ្រោះ​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ភ្នៅ ​។​

​តាម​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មិន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ វី​វ៉ា​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BR-8182​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ទិ​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​វ៉ា​រថយន្ដ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ឌ្រី​ម​C125​ ស៊េរី​ឆ្នាំ​២០១៤​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CQ-0840​ ជិះ​ដោយ​បុរស​ម្នាក់​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ ពេញទំហឹង​បណ្ដាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​ខាង​ម្ចាស​ម៉ូតូ​ឌ្រី​ម​រង​របួសស្រាល​ ចំនែក​ម៉ូតូ​រង​ការ​ខូចខាត​ទាំង​សងខាង​ ។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ឃាត់ខ្លួន​ម្ចាស់​ម៉ូតូ​ឌ្រី​ម​សង់​យក​មក​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ ឬ​ស្សី​កែវ​។​ ចំណែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ក្រុម​គ្រួសារ​អោយមក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ រីឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

image1image3

...

ដោយ៖ ភា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print