ភ្នំពេញ ៖ បុរសវ័យ៦០ឆ្នាំម្នាក់ ត្រូវបានរថភ្លើងកិនបណ្តាលឲ្យស្លាប់ភ្លាមៗ នៅពេលលោកតាគេចពីរថយន្ត ដឹកដីមួយគ្រឿងដែលបានបើកអែបលោកតា ក៏ជ្រុលខ្លួនចួលផ្លូវរថភ្លើង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ លោកតាបានដើរក្នុងបរិវេណកន្លែងកើតហេតុ នៅពេល នោះមានរថយន្តដឹកដីមួយគ្រឿងបានបើកក្បែរ ធ្វើឲ្យលោកតាគេច ក៏ជ្រុលចូលផ្លូវរថភ្លើងកិនស្លាប់តែម្តង។
សពត្រូវបានយកទៅតម្កល់ទុកនៅវត្ត ដើម្បីរង់ចាំបងប្អូនបានទៅពិនិត្យមើល និងធ្វើបុណ្យតាមប្រពៃណី ៕ សីហា
...