ហេតុអ្វីបានជាព័ត៌មានស្តីពីការជួយរំដោះកុមារថៃចេញពីរូងភ្នុំ ទាក់ទាញការចាប់អារម្មណ៍ខ្លាំង ទូទាំងពិភពលោក?

ចែករំលែក៖

នៅក្នុងបណ្តាញសង្គម ក្នុងប្រទេសមួយចំនួន មិនពេញចិត្តដោយសារតែមិនជួយផ្សព្វផ្សាយ រឿងដែលកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន បែជាជួយផ្សព្វផ្សាយរឿង ក្រុមកីឡាករ ថៃ​១៣នាក់ជាប់នៅក្នុងរូងភ្នុំទៅវិញ។ សូម្បីតែ ការលិចនាវាដឹកអ្នកដំណើរស្លាប់ជិត​៥០នាក់និងបាត់ខ្លួនជាច្រើន នាក់ ក៏មិនមានការផ្សព្វផ្សាយល្បី នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាញផ្សព្វផ្សាយធំៗលើពិភពលោក ដែលបានតាដានគ្រប់វិនាទី ពីសកម្មភាពសង្គ្រោះ ក្រុមកីឡាករ U 16 ​របស់ថៃនិងគ្រូបង្វឹកអាយុ​២៥ឆ្នាំជាប់ក្នុងរូងភ្នុំថាំលួង។
ក្រុមទាហានជំនាញមុជទឹក នឹងមានភាពក្លាហាន ហានលះបង់ជីវិតរបស់ខ្លួន ទើប​អាចជួយក្រុមកុមារ ទាំងនោះ​ដែលជាប់គាំងយ៉ាងជ្រៅនៅក្នុងរូងភ្នុំដែលលិចទឹក​។
ព័ត៌មានពាក់ព័ន្ធនិងសកម្មភាពនេះ ត្រូវបាន ផ្សព្វផ្សាយ នៅលើពិភពលោកគ្រប់ពេលវេលា ។
មនុស្សគ្រប់រូបបានខិតខំបួងសួង ដល់ក្រុមទាហានមុជទឹក និងក្រុមសង្គ្រោះ​ជំនួយពីក្រោយ បំពេញភារិកិច្ចទទួលបានជោគជ័យ ​។ ការជួយសង្គ្រោះនោះ មានតែអ្នកក្លាហាន និងមានសមត្ថភាព បទពិសោធន៍ខ្ពស់ ទើប អាច ចូលទៅជួយបាន​។ យើងមិនអាច នឹកស្មានដល់ពីភាពលំបាក​ និងគ្រោះថ្នាក់​នៅក្នុងសកម្មភាពជួយសង្គ្រោះនោះ​ ដោយក្រុមអ្នកសង្គ្រោះត្រូវ​ចូលទៅក្នុងតំបន់ជ្រៅ​ តូចចង្អៀត ក្រោមបាតភ្នុំ និងលិចទឹក ដោយមិនអាចមើលឃើញអ្វី​ទាល់តែសោះ នៅក្នុងតំបន់មួយចំនួន ។
តាមអ្នកឯកទេសជនជាតិអាមេរិក​ Jay Parini ជាអ្នកអក្សសាស្ត្រ បានលើកឡើងពីមូលហេតុថា កតត្តាដែលទាក់ទាញខ្លាំងនោះគឺ សកម្មភាព ស្វែងរក កុមារបាត់ខ្លួន យ៉ាងលំបាក បំផុត​ទម្រាំរកឃើញ អស់រយៈពេល ៩ ថ្ងៃ តែភព្វសំណាង កុមារនៅមានជីវិត។ អ្វីដែលលំបាកជាងនេះក្រោយការរកឃើញគឺ សកម្មភាពសង្គ្រោះ​កុមារទាំងនោះចេញពីរូងភ្នុំ កាន់តែលំបាកទ្វេរដង ទីមួយកុមារមិនចេះហែលទឹក ទីពីរមានសុខភាពមិនសូវល្អ ក្រោយអត់អាហារ​៩ថ្ងៃ ។ ភាពលំបាកនៅក្នុងការជួយសង្គ្រោះ​ក្លាយទៅជាកាតព្វកិច្ច របស់ពិភពលោក មិនមែនតែប្រទេសថៃនោះឡើយ​។ ក្រុមជួយសង្គ្រោះដែលមានបទពិសោធន៍ខ្ពស់ មកពីប្រទេស អង់គ្លេស អាមេរិក អូស្ត្រលី​ ជប៉ុន និងអ្នកជំនាញមុជទឹក មកពីកម្លាំងទាហានជើងទឹកថៃ​ ព្រមទាំងអ្នកឯកទេស មកពីប្រទេសជាច្រើន​បានចូលរួម​ធ្វើការវិភាគពីយុទ្ធសាស្ត្រ ជួយសង្គ្រោះ។
ការជួយសង្គ្រោះកុមារចេញពីរូងភ្នុំកាន់តែស្មុគស្មាញ និងទាក់ទាញខ្លាំង ក្រោយ អតីតទាហាន SEAL របស់ថៃ​ម្នាក់ស្លាប់ ដោយសារតែខ្វះអ៊ុកស៊ីហ្ស៊ែន ពេលមុជទឹកចេញពីរូងភ្នុំ។ ទាំងនោះហើយធ្វើឲ្យអ្នកឯកទេស ត្រូវផ្លាស់ប្តូរវិធីសាស្ត្រ​​ ក្នុងការជួយសង្គ្រោះ ធ្វើយ៉ាងណាទើបទទួលបានជោគជ័យ។
កិច្ចសហប្រតិបត្តិការ​ជួយសង្គ្រោះជម្រុះ គឺជាតំណាង និងរំលឹកយើងទាំងអស់គ្នាលើពិភពលោក អាចធ្វើការរួមគ្នា ដើម្បី ឈានដល់គោលដៅរួម ។ ក្រុមអ្នកសារព័ត៌មានមកពី បណ្តាញព័ត៌មានធំៗលើពិភពលោក ​បាននាំគ្នាទៅកាន់ថៃ ដើម្បីផ្សព្វផ្សាយពីព័ត៌មានពាក់ព័ន្ធសកម្មភាពជួយសង្គ្រោះដ៏ស្មុគស្មាញបំផុត។
កត្តាមួយទៀតដែលទាក់ទាញ បំផុតនោះគឺ​យើងទាំងអស់គ្នា ក៏ដូចជាក្រុមជួយសង្គ្រោះ មិនអាច ដឹងមុនពីភារកិច្ច ជួយសង្គ្រោះទទួលបានជោគជ័យ​ដែរឬទេ​ ប៉ុន្តែនឹងខិតខំអស់ពីសមត្ថភាព។
នៅក្នុងព្រឹត្តិការ​កាលពីឆ្នាំ​២០១០ កាតព្វកិច្ចក្នុងការជួយសង្គ្រោះ​កម្មករអណ្តូងរ៉ែ ឈីលី​៣៣នាក់ ជាប់យ៉ាងជ្រៅនៅក្រោមដី​ រហូតដល់ ៦៩ថ្ងៃ​។ ការជួយសង្គ្រោះ នោះ គឺជាការលំបាកបំផុត​ដែលពិភពលោកមិនធ្លាប់ជួបប្រទះ​ ហើយការជួយសង្គ្រោះនោះក៏បានទាក់ទាញ ការតាមដានយ៉ាងខ្លាំង នៅលើពិភពលោក គ្រប់វិនាទី ក្នុងរយៈពេល​៦៩ថ្ងៃ។ វិធីសាស្ត្រ ក្នុងការជួយសង្គ្រោះជាច្រើន មកពីគ្រប់ទិសទីជុំវិញពិភពលោក ត្រូវបានលើកមកពិភាក្សា​ ទើបអនុវត្តក្នុងការជួយសង្គ្រោះ​ ហើយបើសង្គ្រោះបរាជ័យ មានន័យថា បរាជ័យ​ទូទាំងពិភពលោក មិនមែនតែឈីលីមួយប៉ុណ្ណោះទេ។​ ប៉ុន្តែនៅពេលទទួលបានជោគជ័យ​ ប្រែក្លាយទៅជាជាមូលដ្ឋាន ច្បាប់ មួយនៅក្នុងការជួយសង្គ្រោះ ប្រសិនបើមានហេតុការ​អាក្រក់កើតឡើងនៅពេលអនាគត។
ចំពោះកុមារថៃដែលជាប់នៅក្នុងរូងភ្នុំថាំលួង ក៏ដូច្នោះដែរ​ វាជាកាតព្វកិច្ចពិភពលោក និងជាលើកដំបូង ដែលត្រូវជួយសង្គ្រោះនៅក្នុងភូមិសាស្ត្រស្ថានភាពយ៉ាងលំបាកបំផុត និងគ្រោះថ្នាក់បំផុត មិនធ្លាប់មាន ។ នៅក្នុងរូងភ្នុំ អ៊ុកស៊ីហ្សែនចេះតែតិចទៅ​ ហើយរដូវភ្លៀង​អាចធ្វើឲ្យរូងភ្នុំកាន់តែលិចខ្លាំងឡើង​ បើទោះបីមានការបូបទឹកចេញក្រៅ យ៉ាងណាក្តី។​ កុមារដែលជាប់នៅក្នុងរូងភ្នុំរយៈពេលយូ ក្នុងភាពងងឹត ត្រជាក់ អត់អាហារ សម្ពាធផ្លូវចេញជាចំណែក ដែលទាក់ទាញបំផុត។
ចំពោះសាច់ញាត្តិគ្រួសាររងចាំនៅខាងក្រៅ មានក្តីបារម្ភ​ មានសម្ពាធផ្លូវចិត្តធំប៉ុណ្ណា ដើម្បីរក្សាដល់ការគោរព គ្រួសារកុមារទាំងអស់ រដ្ឋាភីបាលថៃបានសម្រេច មិនបញ្ចេញឈ្មោះកុមារដែលបាន បញ្ជូនចេញ តំណាក់កាលទីមួយ ទីពីរ រងចាំដល់ការបញ្ជូនចេញទាំងអស់ទើបប្រកាសឲ្យដឹង និងអនុញ្ញាត្តិឲ្យឪពុកម្តាយសាចញាត្តិកុមារ ដែលចេញលើកដំបូង​បានជួបកូន។ ទាំងនេះជាវិធីសាស្ត្រដ៏ល្អបំផុត​របស់រដ្ឋាភិបាលថៃ​ ចំពោះគ្រួរសារ ក្រុមកីឡាករនឹងគ្រូបង្វឹកទាំង​១៣នាក់។
កត្តាខាងលើនេះហើយ សូម​មិត្តអ្នកអាច អ្នកតាមដានព័ត៌មានទាំងអស់ នៅជុំវិញពិភពលោក សូមកំច្រណែន និងសកម្មភាព​ខាងលើ​។ ហេតុអ្វីបានជានាំគ្នាជួយផ្សព្វផ្សាយបន្តៗគ្នា ទាំងនៅក្នុងបណ្តាញសង្គម គេហទំព័រ សារព័ត៌មាននានា ទាំងនៅក្នុងប្រទេសកម្ពុជា វៀតាណាម ឡាវ ថៃ …និងប្រទេសស្ទើរតែទាំងអស់លើពិភពលោក ។ អ្វីទាំងនោះគឺជាមេរៀន និងជាបទពិសោធន៍ ដែល បានកើតឡើងតែមួយលើកប៉ុណ្ណោះ មិនអាចកើតឡើងជាលើកទីពីរទៀត ឡើយ ដូចករណីកម្មករចាប់ក្នុងអណ្តូងរ៉ែឈីលីជាដើម។
នៅពេលអនាគត​បើហេតុការបែបនេះ កើតឡើង ក៏មិនល្បីដូចជាពេលនេះដែរ ដោយសារតែ យើងមានបទពិសោធន៍ រួចហើយ មិនពិបាកនៅក្នុងការជួយសង្គ្រោះ ដូចជាពេលនេះ ។ មិនខុសអ្វីពី មេរោគឆ្លងផ្សេង នៅពេលមិនទាន់ឃើញវិធីសាស្ត្រសង្គ្រោះនិងការពារ ទេនោះ​ មនុស្សគ្រប់រូបពិត ជាតាមដាននឹង បារម្ភ ភ័យព្រួយយ៉ាងខ្លាំង ប៉ុន្តែក្រោយពេលរកឃើញឪសថការពារហើយ នោះជម្ងឺឆ្លងទាំងនោះមិនមានជាបញ្ហាកង្វល់ទៀត មនុស្សក៏មិនចាប់អារម្មណ៍ដូចជាពេលដំបូងដែរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print